បណ្តាញសង្គម

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ៖ ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន រួមគ្នាទប់ទល់ជាមួយវិបត្តិសកល

(ភ្នំពេញ)៖ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយវីដេអូថ្មីមួយទៀតមានរយៈពេលជាង១៣នាទី ក្រោមចំណងជើងថា ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន រួមគ្នាទប់ទល់ជាមួយវិបត្តិសកល។

វីដេអូនេះ បានរំលេចនូវការ ងើបឡើងវិញនៃរោគរាតត្បាតកូវីដ-១៩នៅកម្ពុជា ហើយជាពិសេស «បញ្ហាប្រឈមនៃវិបត្តិប្រេងឥន្ទនៈ» ដែលបច្ចុប្បន្នពិភពលោកបាន និងកំពុងឆ្លងកាត់ព្យុះសង្ឃរាដ៏គ្រោះថ្នាក់ដែលបង្កើតជាវិបត្តិសាកលយ៉ាងធំធេង ដោយ គ្មានប្រទេសណាមួយអាចគេចផុតបានឡើយ។

មិនថាប្រទេសធំ ប្រទេសតូច ប្រទេសក្រីក្រ ឬប្រទេសអ្នកមាននោះទេ គឺសុទ្ធសឹងតែកំពុងទទួលរងនូវឥទ្ធិពលក្នុងកំរិត និងទំហំខុសៗគ្នាពីវិបត្តិសាកលនោះ។

បញ្ហាទី១៖ គឺជំងឺកូវីដ-១៩ ដែលរហូតមកទល់ពេលនេះ ពិភពលោកនៅមិនទាន់អាចប្រយុទ្ធយកឈ្នះលើជំងឺនេះបាននៅឡើយ។ ជំងឺឆ្លងលាក់មុខដ៏កាចសាហាវនេះ បានធ្វើឲ្យសេដ្ឋកិច្ចពិភពលោកស្ទើរតែទប់ខ្លួនមិនជាប់។

បញ្ហាទី២៖ ខណៈដែលពិភពលោកកំពុងប្រយុទ្ធតទល់ជាមួយកូវីដ-១៩យ៉ាងសកម្មក្លៀវក្លាដោយចំណាយទាំងថវិកា និងកម្លាំងធនធាន មនុស្សយ៉ាងសម្បើមស្ទើរតែអូសជើងទៅហើយនោះ ស្រាប់តែសង្គ្រាមនៅអ៊ុយក្រែនក៏បាន

និងកំពុងផ្ទុះកក្រើកឡើងមួយទៀត។ ប៉ុន្តែងាកមកមើលព្រះរាជាណាចក្រកម្ពុជាយើងវិញ គឺពិតជាភ័ព្វសំណាងល្អណាស់ សម្រាប់ប្រជាពលរដ្ឋខ្មែរដែលបញ្ហាកូវីដ- ១៩ ត្រូវបានរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ទប់ទល់ និងគ្រប់គ្រងបានយ៉ាងល្អ និងមានប្រសិទ្ធិភាពខ្ពស់។

លទ្ធផលដ៍គាប់ប្រសើរដែ ទទួលបាននេះក៍ដោយសារ ការបោះជំហានដើរពីដំណាក់កាលមួយទៅដំណាក់កាលមួយ ក៍ដូចជាវិធានការឆ្លើយតបនានាត្រូវបានដាក់ចេញយ៉ាងត្រឹមត្រូវ និងទាន់សភាពការណ៍ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាល ក្នុងនោះនយោបាយចាក់ស្រោចវ៉ាក់សាំងគឺជាយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយ។

បទពិសោធន៍ដ៏ជោគជ័យនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានបង្ហាញយ៉ាងច្បាស់ថា មានកត្តាសំខាន់២រួមបញ្ចូលគ្នាទើបអាចសម្រេចលទ្ធផលល្អប្រសើរបែបនេះបាន៖

ទី១ គឺរាជរដ្ឋាភិបាលសម្រេចចិត្តខាងនយោបាយដ៏ត្រឹមត្រូវ និងទី២៖ ការជឿទុកចិត្ត និងការចូលរួមគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។

ដោយសារការទប់ទល់ជាមួយជំងឺកូវីដ-១៩ បានល្អសេដ្ឋកិច្ចកម្ពុជាក៍បានចាប់ផ្តើមស្ទុះងើបឡើងវិញជាបណ្តើរៗ។ ប៉ុន្តែទន្ទឹមនឹងនោះកម្ពុជាក៏ត្រូវប្រឈមមុខ ដោះស្រាយវិបត្តិប្រេងឥន្ធនៈដែលជាឥទ្ធិពលនៃសង្គ្រាមអូសបន្លាយនៅអ៊ុយ

ក្រែន។ វិបត្តិនេះក៍កំពុងតែវាយលុកនៅពេញពិភពលោក ដែលធ្វើឲ្យប្រទេសនានាជួបប្រទះការលំបាកយ៉ាងខ្លាំង ដោយសារតែតម្លៃប្រេង និងឧស្ម័ន ដែលជាតម្រូវការចាំបាច់របស់មនុស្សជាតិនៅលើពិភពលោកបន្តឡើងថ្លៃឥតឈប់ឈរ។

ដូច្នេះ ដើម្បីដោះស្រាយវិបត្តិប្រេងឥន្ធនៈក្នុងកាលៈទេសៈនេះ ការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងសង្គម គឺជាកត្តាចាំបាច់និងមិនអាចខ្វះបានឡើយ។

ពេលនេះរាជរដ្ឋាភិបាលបាន និងកំពុងរិះរកគ្រប់មធ្យោបាយ ដើម្បីដោះស្រាយវិបត្តិប្រេងឥន្ធនៈតាមរយៈការបង្កើនស្តុកប្រេងឲ្យបានច្រើន និងការធានាឲ្យមានប្រេងគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ទីផ្សារក៏ដូចជាការរក្សាលំនឹងសេដ្ឋកិច្ច និងលំនឹងជីវភាពរបស់ប្រជាពលរដ្ឋ។

រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មានជំនឿជឿជាក់ និងសុទិដ្ឋិនិយមថា ដោយមានការគាំទ្រដ៍រឹងមាំ និងការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន យើងពិតជានឹងអាចទប់ទល់

និងពុះពារដោះស្រាយឆ្លងកាត់នូវវិបត្តិសកល នេះបានដោយជោគជ័យជាក់ជាមិនខាន ដើម្បីរួមគ្នាបន្តដំណើរកសាង និងអភិវឌ្ឍមាតុភូមិកម្ពុជា និងក្រុមគ្រួសារយើងតទៅមុខទៀតក្រោមម្លប់នៃសុខសន្តិភាព៕

ដកស្រង់ពី៖ Fresh News