បណ្តាញសង្គម

ក្រសួង​សាធារណការ ប្រកាស​ហាមឃាត់ ការធ្វើដំណើរ​លើផ្លូវ​ល្បឿន​លឿន ដោយសារ​មាន​គ្រោះថ្នាក់ ជា​ញឹកញាប់​

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ១២ កក្កដានេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយបានហាមមិនអនុញ្ញាត ឱ្យធ្វើចរាចរយានយន្ត គ្រប់ប្រភេទ លើផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ។

ការហាមឃាត់នេះ ធ្វើឡើង ក្រោយពីការធ្វើចរាចរយានយន្ត របស់សាធារណជន បានចូលប្រើប្រាស់ផ្លូវនេះ បង្កឱ្យមានគ្រោះថ្នាក់ ជាញឹកញាប់។

ក្រសួងសាធារណការ បានគូសបញ្ជាក់ថាៈ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ វិនិយោគសាងសង់ ដោយក្រុមហ៊ុនសារជីវកម្ម ស្ពានថ្នល់ចិន (CRBC) បាននិងកំពុងដំណើរការសាងសង់ មិនទាន់បញ្ចប់ទាំង ស្រុងទេ ជាពិសេស នៅមិនទាន់បានបំពាក់បរិក្ខារសុវត្ថិភាពចរាចរណ៍នៅឡើយ។

បច្ចុប្បន្ននេះ ការធ្វើចរាចរយានយន្ត របស់សាធារណជន និងប្រជាពលរដ្ឋមួយចំនួន បានចូលប្រើប្រាស់ផ្លូវនេះ មានការកើនឡើង គួរឱ្យកត់សម្គាល់ និងបានបង្កឱ្យមាន គ្រោះថ្នាក់ ជាញឹកញាប់។

ដើម្បីជៀសវាងការរំខាន ដល់ដំណើរការសាងសង់ បញ្ចប់គម្រោងទាន់ តាមពេល វេលា ដែលបានគ្រោងទុក និងជៀសវាងការបង្កគ្រោះថ្នាក់ ក្នុងការធ្វើដំណើរ ក្រសួងសាធារណការ និងដឹកជញ្ជូន

បានសម្រេចឱ្យក្រុមហ៊ុនសាងសង់ បិទគ្រប់ច្រកចេញ-ចូល ដោយមិនអនុញ្ញាត ឱ្យយានយន្តគ្រប់ប្រភេទ ចូលប្រើប្រាស់ផ្លូវល្បឿនលឿន ក្រៅពីយានយន្តដែលបម្រើការងារ ឱ្យគម្រោង និង

ដកស្រង់ពី៖ រស្មីកម្ពុជា