បណ្តាញសង្គម

ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ក្នុងការរួមចំណែកជួយដល់មីយ៉ានម៉ា

ភ្នំពេញៈ លោក Daniel Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលកំពុងតែបំពេញ ទស្សនកិច្ចនៅកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជារបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុុខុន ផ្ទាល់ ក្នុងការរួមចំណែកជួយដល់មីយ៉ានម៉ាស្វែករកសន្តិភាព ស្ថិរភាព និងប្រក្រតីភាពឡើងវិញ។

ការវាយតម្លៃនេះ ក្នុងជំនួបពិភាក្សាជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីរសៀលថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២២។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានបញ្ជាក់ថា លោកឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក បានសម្តែងការពេញចិត្តចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលត្រូវបានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំដោយ លោកប្រធានាធិបតី ចូ បៃឌិន និងសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឋានៈជាប្រធានអាស៊ាន នៅក្នុងឆ្នាំនេះ នារដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី កាលពីខែឧសភា កន្លងមកនេះ។

លោកឧបការីរដ្ឋមន្រ្តីការបរទេស Daniel Kritenbrink បានជម្រាបជូនលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជា នៅក្នុងតួនាទីនាពេលបច្ចុប្បន្ននេះ គឺដើម្បីបង្ហាញអំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ដើម្បីគាំទ្រចំពោះភាពជាប្រធានអាស៊ានរបស់កម្ពុជា

និងដើម្បីពង្រឹងទំនាក់ ទំនងទ្វេភាគីជាមួយកម្ពុជា។ លោកឧបការី ក៏បានពាំនាំនូវការអះអាងជាថ្មីរបស់លោករដ្ឋមន្រ្តីការបរទេស Antony Blinken អំពីការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់ជោគជ័យនៃភាពជាប្រធានអាស៊ានរបស់កម្ពុជា។

ចំណែកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនឯកឧត្តមឧបការីរដ្ឋមន្ត្រីការបរទេសអំពីការវិវត្តនៃ ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ

ដើម្បីអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) របស់ថ្នាក់ដឹកនាំអាស៊ាន ព្រមទាំងលទ្ធផលជាក់ស្តែងមួយចំនួនដែលសម្រេចបានរហូតមកដល់បច្ចុប្បន្ន ក្នុងគោលដៅ ខាងលើផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងដោយត្រួសៗអំពីដំណើរទស្សនកិច្ចលើកទី២ របស់លោកទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២

ដោយសង្កត់ធ្ងន់អំពីវឌ្ឍនភាព ដែលសម្រេចបានក្នុងទស្សនកិច្ច ជាពិសេសគឺការជួបប្រជុំជាមួយអង្គការប្រដាប់អាវុធជនលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោកឧបការីរដ្ឋមន្រ្តីការបរទេស Daniel Kritenbrink បានពិភាក្សាអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ ដែលក្នុងឱកាសនោះ

លោកឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីពេញចិត្តចំពោះកំណើនជាលំដាប់នៅក្នុងវិស័យ ពាណិជ្ជកម្មទ្វេភាគី និងបានរំលឹកឡើងវិញជាថ្មីអំពីការអំពាវនាវរបស់លោកឱ្យបន្តផ្តល់ឡើងវិញដល់កម្ពុជានូវប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិក ដើម្បីជាប្រយោជន៍នៃទំនាក់ទំនងផ្នែក សេដ្ឋកិច្ច។លោកឧបនាយករដ្ឋមន្រ្តី

ក៏បានកោតសរសើរចំពោះជំនួយមនុស្សធម៌សហរដ្ឋអាមេរិក ដែលបានផ្តល់មកឱ្យកម្ពុជា រួមទាំងការផ្តល់វ៉ាក់សាំង Pfizer និង Johnson & Johnson ជាង៣លានដូស តាមរយៈយន្តការកូវ៉ាក់ (COVAX) ក៏ដូចជាជំនួយអភិវឌ្ឍលើវិស័យអប់រំសុខាភិបាល កសិកម្ម បម្រែបម្រួលអាកាសធាតុ ការបោសសម្អាតមីន ជាដើម ។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងនូវការខកចិត្តដែលកម្ពុជាត្រូវបានគេចាត់ទុកយ៉ាងអយុត្តិធម៌ថាជា «ប្រទេស ដែលមិនផ្តល់កិច្ចសហប្រតិបត្តិការ» ទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងការធ្វើមាតុភូមិនិវត្តន៍ ដែលនាំទៅដល់ការដាក់ការរឹតត្បិតទិដ្ឋាការចំពោះមន្រ្តីជាន់ខ្ពស់របស់ក្រសួងការបរទេស និងសហ-ប្រតិបត្តិការអន្តរជាតិ។

ជាតិភាគតិច (EAOs) ចំនួន៧ និងគណបក្សនយោបាយចំនួន៧ ដែលទទួលបានអាសនៈនៅក្នុងការបោះឆ្នោតឆ្នាំ២០២០។នៅក្នុងក្របខណ្ឌអាស៊ាន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកឧបការីរដ្ឋមន្ត្រីការបរទេស Daniel Kritenbrink បានសម្តែងនូវការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យទំនាក់ ទំនងដៃគូសន្ទនា អាស៊ាន-អាមេរិក កាន់តែស៊ីជម្រៅបន្ថែមទៀត។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ឡើងវិញអំពីការគាំទ្ររបស់កម្ពុជាក្នុងការលើកកម្ពស់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អាមេរិក ទៅជា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (CSP)។

លោកឧបការីរដ្ឋមន្ត្រីការបរទេស Daniel Kritenbrink បានថ្លែងអំណរគុណកម្ពុជាចំពោះការគាំទ្រនេះ និងបានគូសបញ្ជាក់អំពីសារសំខាន់នៃការប្រកាសភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនេះ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក នៅកម្ពុជា នាពេលខាងមុខ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកឧបការីរដ្ឋមន្ត្រីការបរទេស Daniel Kritenbrink បានផ្លាស់ប្តូរទស្សនៈ និងកិច្ចពិភាក្សាអំពីការរៀបចំ និងបញ្ហាប្រឈមនានា នៅក្នុងកិច្ចប្រជុំ AMM លើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្

ធ នាពេលខាងមុខ ព្រមទាំងដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្រ្ដីការបរទេសសហរដ្ឋអាមេរិក Antony Blinken មកចូលរួមសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (PMC) ជាមួយសហរដ្ឋអាមេរិក កិច្ចប្រជុំរដ្ឋមន្រ្តីនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) លើកទី១២ និងកិច្ចប្រជុំវេទិកាតំបន់អាស៊ាន (ARF) លើកទី ២៩។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកឧបការីរដ្ឋមន្ត្រី Daniel Kritenbrink ក៏បានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនទៀត ដែលជាកង្វល់ និងមានផលប្រយោជន៍រួមផងដែរ៕

ដកស្រង់ពី៖ រស្មីកម្ពុជា