បណ្តាញសង្គម

អង្គសន្និបាតគណបក្សប្រជាជនកម្ពុជា ជំរុញឲ្យខិតខំដោះស្រាយចំណុចខ្វះខាតនានា

នៅក្នុងអង្គសន្និបាតគណៈកម្មាធិការកណ្ដាលរយៈពេលពីរថ្ងៃ គណបក្សប្រជាជនកម្ពុជា បានពិនិត្យពិភាក្សាយ៉ាងល្អិតល្អន់អំពីកត្តាធំៗ នៃជ័យជម្នះរបស់គណបក្ស ដែលត្រូវយកចិត្តទុកដាក់ពង្រឹង និងពង្រីកបន្តទៀត។

ជាមួយគ្នានេះ គណបក្សប្រជាជនកម្ពុជា ក៏បានលើកឡើងពីចំណុចខ្វះខាត ដែលត្រូវខិតខំដោះស្រាយ និងកែលម្អ ដើម្បីពង្រឹងជំនឿរបស់ប្រជាជន ចំពោះការដឹកនាំរបស់គណបក្សបន្ថែមទៀត។នៅក្នុងលទ្ធផល

នៃកិច្ចប្រជុំរយៈពេលពីរថ្ងៃ ដែលត្រូវបានផ្សព្វផ្សាយក្រោយបញ្ចប់កិច្ចប្រជុំ បានបញ្ជាក់ថា គណបក្សបន្តជំរុញការអនុវត្តរាល់ទិសដៅជាអទិភាពទាំងឡាយ ដោយឆន្ទៈមោះមុត ឲ្យទទួលបានលទ្ធផលល្អប្រសើរ

គឺការពង្រឹងសន្តិភាពស្ថេរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពភូមិឃុំ-សង្កាត់ ការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ការការពារខឿនសុខភាពប្រជាជន ការស្ដារអភិវឌ្ឍសេដ្ឋកិច្ចសង្គម

និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្រោយវិបត្តិជំងឺកូវីដ-១៩ និងការពង្រឹងលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ។ជាមួយគ្នានោះ អង្គសន្និបាតក៏បានគាំទ្រយ៉ាងពេញទំហឹង ចំពោះការខិតខំរបស់រាជរដ្ឋាភិបាល ដើម្បីរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច

និងទប់ស្កាត់អតិផរណា និងរក្សាអំណាចទិញរបស់ប្រាក់រៀល សំដៅរក្សាលំនឹងនៃជីវភាពប្រជាជន ក្នុងបរិការណ៍ត្រូវទទួលរងសម្ពាធពីការវិវត្ត ប្រកបដោយគ្រោះថ្នាក់

នៃសភាពការណ៍អន្តរជាតិ និងបានជំរុញការអនុវត្តគោលនយោបាយគាំពារសង្គម ជាពិសេសការជួយគាំពារជនក្រីក្រ និងជនរងគ្រោះដោយជំងឺកូវីដ-១៩ ព្រមទាំងការដំឡើងប្រាក់បៀវត្ស ផងដែរ៕

ដកស្រង់ពី៖ កោះសន្តិភាព