បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន រីករាយដែលមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ីត្រូវបានក្លាយជាមជ្ឈមណ្ឌលអន្តរជាតិ

(ភ្នំពេញ)ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរនិងរីករាយដែលមជ្ឈ មណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ីត្រូវបានក្លាយជាមជ្ឈមណ្ឌលអន្តរជាតិ ។

សម្តេចតេជោបានផ្ដល់ជាអនុសាសន៍ឲ្យជំរុញឲ្យមជ្ឈមណ្ឌលនេះមានសកម្ម ភាពដោះស្រាយទប់ ស្កាត់គ្រោះមហន្តរាយជាក់លាក់ ។ នេះបើយោងតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លៃបែបនេះ នៅក្នុងជំនួបសវនាការជាមួយលោក Krasae Chanawongseសកលវិទ្យាធិការនៃសកលវិទ្យាល័យ Krirk និង ជាសមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះនៅវិមានសន្តិភាព ។

លោកសាស្ត្រាចារ្យបណ្ឌិត Krasae Chanawougseបានគោរពជម្រាបជូនសម្ដេចតេជោថាលោកបានមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះគឺមាន គោល បំណង៣ទី១-គឺគោរពរាយការណ៍ជូនសម្ដេចតេជោ អំពីវឌ្ឍនភាពនៃមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ីដែលមជ្ឈមណ្ឌលនេះមកដល់ពេលនេះបានក្លាយ ខ្លួនទៅជាមជ្ឈមណ្ឌលអន្តរជាតិ។

ទី២-គោរពជូនអាហារូបករណ៍ឈ្មោះសម្ដេចតេជោចំនួន ៤០ ដែលអាហារូបករណ៍នោះមានបញ្ចូលទាំងថ្លៃសាលាថ្លៃស្នាក់នៅអាហារ ៣ពេលនិងប្រាក់ឧបត្ថម្ភសម្រាប់សិស្សទៅសិក្សានៅប្រទេសថៃនិង ទី៣-គោរពសុំការអនុញ្ញាតជួបសម្ដេចតេជោសារជាថ្មីនាឆ្នាំក្រោយ ។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរនិងរីករាយដែលមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ីត្រូវបានក្លាយជាមជ្ឈមណ្ឌល អន្តរជាតិ ។

សម្តេចតេជោបានផ្ដល់ជាអនុសាសន៍ថាគប្បីធ្វើយ៉ាងណាជំរុញឲ្យអង្គការនេះមានសកម្មភាពដោះស្រាយទប់ស្កាត់គ្រោះមហន្តរាយជាក់លាក់ ។

សម្តេចតេ ជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះលោក Krasae Chanawougse ដែលបានផ្ដល់អាហារូបករណ៍ដាក់ឈ្មោះសម្ដេចតេជោសម្រាប់សិស្សកម្ពុជាទៅ សិក្សានៅប្រទេសថៃ ។

សម្ដេចក៏បានសុំឲ្យ លោក Krasae បន្តពិភាក្សាជាមួយលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជ្រើសរើសសិស្ស កម្ពុជាទៅសិក្សានៅប្រទេសថៃ។

ដោយឡែកចំពោះការស្នើសុំជួបសម្ដេចតេជោសារជាថ្មីនៅឆ្នាំក្រោយនោះសម្តេចតេជោបានសម្ដែងនូវសេចក្ដីរីករាយនឹងជួបលោក Krasae រាល់ពេលដែលលោក អញ្ជើញមកព្រះរាជាណាចក្រកម្ពុជា ៕

ដកស្រង់ពី៖ រស្មីកម្ពុជា