បណ្តាញសង្គម

សហគមន៍​ផ្តល់ជំនួយគាំទ្រ​គម្រោង​សម្តេចតេជោ​សម្រាប់​សកម្មភាពមីន​

នៅនិវេសនដ្ឋានទូតអង់គ្លេស ថ្ងៃទី ២១ ខែកក្កដា ២០២២ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោកស្រី Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជាបានរៀបចំកិច្ចពិភាក្សា Cambodia Mine Action Coffee Briefing ជាមួយប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍វិស័យមីន

ដើម្បីចែករំលែកព័ត៌មានពាក់ព័ន្ធនឹងគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់សហគមន៍ផ្តល់ជំនួយ និងដៃគូអភិវឌ្ឍន៍ ដែលបានចូលរួមដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជារយៈពេល ៣០ឆ្នាំ

ព្រមទាំងបានលើកឡើងអំពីបច្ចុប្បន្នភាពវិស័យសកម្មភាពមីន និងចលនាជាតិរបស់សម្តេចតេជោ ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា។សុវត្ថិភាព បង្កើតស្នាមញញឹម”។លោកទេសរដ្ឋមន្រ្តី

បានជម្រាបប្រាប់សហគមន៍ម្ចាស់ជំនួយថា អាជ្ញាធរមីនបានធ្វើការសិក្សា និងរៀបចំផែនការយ៉ាងច្បាស់លាស់ ក្នុងការប្រើប្រាស់ថវិកាម្ចាស់ជំនួយ និងថវិការបស់គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ដោយមិនអោយប៉ះពាល់ ឬត្រួតគ្នានោះទេជាពិសេសការបែងចែកកម្លាំងបោសសម្អាតមីន

ដើម្បីឆ្លើយតបឲ្យទាន់ពេលវេលាសម្រេចគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥។ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានស្នើសុំសហគមន៍ផ្តល់ជំនួយទាំងអស់ ត្រូវបន្តចូលរួមគាំទ្រដល់ការងារបោសសម្អាតមីននៅតាមគោលដៅអាទិភាព ដែលបានកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា រហូតដល់ការរំដោះគ្រាប់មីនចុងក្រោយ។

សហគមន៍ផ្តល់ជំនួយ បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា និងគាំទ្រគោលដៅ “សូន្យមីនឆ្នាំ២០២៥” តាមរយៈការអនុវត្តគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានស្នើសុំសហគមន៍ផ្តល់ជំនួយទាំងអស់ ត្រូវបន្តចូលរួមគាំទ្រដល់ការងារបោសសម្អាតមីននៅតាមគោលដៅអាទិភាព ដែលបានកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា រហូតដល់ការរំដោះគ្រាប់មីនចុងក្រោយ។

សហគមន៍ផ្តល់ជំនួយ បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា

និងគាំទ្រគោលដៅ “សូន្យមីនឆ្នាំ២០២៥” តាមរយៈការអនុវត្តគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”។

ដកស្រង់ពី៖ កម្ពុជាថ្មី