បណ្តាញសង្គម

លោកជំទាវ ម៉ែន សំអន សាទរចំពោះការចុះកិច្ចព្រមព្រៀងសំខាន់ៗ ចំនួន ៣ រវាងសមាគមន៍នារីកម្ពុជា និងវៀតណាម

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍

បានសាទរចំពោះការចុះកិច្ចព្រមព្រៀងសំខាន់ៗ ចំនួន ៣ រវាងសមាគមន៍នារីកម្ពុជា និងវៀតណាម ចំថ្ងៃខួបលើកទី ៥៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតប្រទេសទាំងពីរតែម្ដង។

លោកជំទាវ ម៉ែន សំអន សម្តែងនូវការស្វាគមន៍អបអរសាទរបែបនេះ ខណៈពេលប្រារព្ធពិធីអបអរសាទរខួបអនុ-ស្សាវរីយ៍លើកទី ៥៥ ថ្ងៃបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា

និងសាធារណរដ្ឋសង្គមនិយម វៀតណាម នៅសណ្ឋាគារ ហៃយ៉ាត រីយេនស៊ី ភ្នំពេញ កាលពីរសៀលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២២នេះ។

លោកជំទាវ មានប្រសាសន៍ថា ឆ្នាំនេះ ជាឆ្នាំខួបអនុស្សាវរីយ៍លើកទី ៥៥ នៃការការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយម វៀតណាម (២៤ មិថុនា ឆ្នាំ១៩៦៧-២៤ មិថុនា ឆ្នាំ២០២២) និងជាឆ្នាំមិត្តភាពកម្ពុជា-វៀតណា ម២០២២។

ដើម្បីអបអរខួបខួបអនុស្សាវរីយ៍លើកទី ៥៥នេះ ប្រទេសទាំងពីរបានរួមគ្នាធ្វើសកម្មភាពជាច្រើន រួមមាន៖ ការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំ ខេត្ត សមាគមមិត្តភាព ការផ្ញើសារជូនពរនិងអបអរ សាទរទៅវិញទៅមក ការផ្សព្វផ្សាយខ្លឹមសារ ស្តីពី ទំនាក់ទំនងមិត្តភាពកម្ពុជា-វៀតណាម តាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម។

លោកជំទាវ ហា ធីង៉ា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនីស្ត និងជាសមាជិការដ្ឋសភា-ប្រធានសហព័ន្ធនារីវៀតណាម ក៏បានលើកឡើងអំពីវឌ្ឍនៈភាព របស់សមាគមនារីដើម្បីសន្តិ ភាព

និងអភិវឌ្ឍនសហព័ន្ធនារីវៀតណាម និងការពង្រឹងនូវកិច្ចសហប្រតិបត្តិការទាំងក្នុងសកល លោក ក៏ដូចជាតំបន់ ជាពិសេសក៏បានរិតបន្តឹងនូវចំណងសាមគ្គីភាព របស់សមាគមនារីនៃប្រទេសទាំងពីឲ្យកាន់តែមានភាពរីកចម្រើន និងមានការអភិវឌ្ឍន៍បន្ថែមទៀត។ភាគីទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៣រួមមាន៖

ទី១ កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងសហព័ន្ធនារីវៀតណាមឆ្នាំ ២០២២-២០២៧។

ទី២ ការអនុវត្តគម្រោងផ្តល់ចង្ក្រានសន្សំសំចៃថាមពល និងធុងចម្រោះទឹកស្អាតរវាងសមាគមនារីកម្ពុជា-ក្រុមហ៊ុនអ៊ិនត្រាកូ (INTRACO)។

ទី៣ កិច្ចព្រមព្រៀងសហប្រត្តិការរវាងសាខាសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី និងសហព័ន្ធនារីវៀតណាមខេត្តដាក់ឡាក់ ដំណាក់កាលឆ្នាំ ២០២២-២០២៧៕

ដកស្រង់ពី៖ កម្ពុជាថ្មី