បណ្តាញសង្គម

លោកជំទាវ ម៉ែន សំអន ផ្តាំផ្ញើពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ-១៩ និងជំងឺអុតស្វា ដែលកំពុងរាត្បាតនៅលើពិភពលោក

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ-១៩

និងជំងឺអុតស្វា ព្រោះជំងឺនេះបាននឹងកំពុងរាត្បាតនៅលើពិភពលោក ដែលតម្រូវឲ្យយើងទាំងអស់គ្នា ត្រូវគោរពឲ្យបានខ្ជាប់ខ្ជួន នូវវិធានការណ៍របស់សុខាភិបាល ៣ការពារ និង៣កុំ។លោកជំទាវ ម៉ែន សំអន បានផ្ដាំផ្ញើបែបនេះ

ខណៈអញ្ជើញចូលរួមក្នុងពិធីបុណ្យខួបគម្រប់ ១៤ឆ្នាំ ដើម្បីឧទ្ទិសកុសលជូនដលដួងវិញ្ញាណក្ខន្ធលោក អ៊ាន ធីម ស្ថិតនៅភូមិព្រៃផ្តៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត កាលពីរសៀលថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២២។

នៅក្នុងពិធីនោះ ក៏មានពិធីនមស្សការព្រះរតនៈត្រ័យ សមាទានសីល ចម្រើនព្រះបរិត្ត និងសម្តែងធម្មទេសនា ដោយសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាព្រះមេគណរាជធានីភ្នំពេញ។

លោកជំទាវឧបនាយករដ្ឋមន្ត្រី បានសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ៣៥០គ្រួសារ និងបាននាំមកនូវការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធី ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង។

ជាចុងក្រោយលោកជំទាវ ម៉ែន សំអន រួមជាមួយ លោកជំទាវមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ស្រ៊ុន គឹមសាន លោកជំទាវឧកញ៉ា អ៊ាន អេឡែន និងឯកឧត្តម យិន សារ៉ាន់ ព្រមទាំងក្រុមគ្រួសារ បានចែកអំណោយជូនដល់ប្រជាពលរដ្ឋចំនួន ៣៥០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន ឃីត ១កញ្ចប់ និងថវិកា ៦ម៉ឺនរៀល៕

ដកស្រង់ពី៖ កម្ពុជាថ្មី