បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យមន្ត្រីជាន់ខ្ពស់បក្សកុម្មុយនិស្តវៀតណា ចូលជួបសម្តែងការគួរសម

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក ដុ វ៉ាន់ចៀន គណៈលេខាមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម។

សូមបញ្ជាក់ថា លោក ដុ វ៉ាន់ចៀន កំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា-វៀតណាម។

ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោក ដុ វ៉ាន់ចៀន និងគណៈប្រតិភូ បានជួបសម្តែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា,

សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា

-ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងថ្នាក់ដឹកនាំនៅតាមក្រសួង ស្ថាប័នមួយចំនួនទៀត៕

ដកស្រង់ពី៖ Fresh News