បណ្តាញសង្គម

គ.ជ.ប ប្រកាសជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាជាង ៥០០នាក់ សម្រាប់បការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាជាង ៥០០នាក់ សម្រាប់បម្រើការងារនៅក្នុងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២។

សេចក្ដីជូនដំណឹងរបស់ គ.ជ.ប បានឲ្យដឹងថា លេខាធិការដ្ឋានរាជធានី-ខេត្ត រៀបចំការបោះឆ្នោត (លធ.ខប) ទាំង ២៥ ត្រូវការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីចំនួន ៥២៧រូប សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះ ឆ្នោតឆ្នាំ ២០២២។

សេចក្ដីជូនដំណឹង បានបន្តថា សាធារណជន ដែលមានបំណងដាក់ពាក្យសុំចូលបម្រើការងារ តាមមុខតំណែងខាងលើ សូមអញ្ជើញទៅទទួល

និងដាក់ពាក្យសុំចូលបម្រើការងារនៅរៀងរាល់ម៉ោងធ្វើការ នៅតាមលេខាធិការដ្ឋានរាជធានី-ខេត្ត រៀបចំការបោះឆ្នោត (លធ.ខប)៕

ដកស្រង់ពី៖ កម្ពុជាថ្មី