បណ្តាញសង្គម

ព្រឹកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទព័ត៌មានបង្ហាញពីសមិទ្ធផលសម្រេចបាន រយៈពេល៥ឆ្នាំ របស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២នេះ មានរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ» នៅវេលាម៉ោង៩៖៣០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី។

សន្និសីទសារព័ត៌មាននេះ ប្រព្រឹត្តឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយជូនសាធារណជន អំពីការប្រឹងប្រែងរបស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ដែលសម្រេចបានសមិទ្ធផលជាវិជ្ជមាន

និងផលប្រយោជន៍សំខាន់ៗ ជាច្រើនគួរកត់សម្គាល់ ដែលប្រជាពលរដ្ឋទទួលបាន ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ប្រកបដោយថាមពលរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

វាគ្មិនកិត្តិយសដែលនឹងអញ្ជើញចូលរួម៖ តំណាងពីកសក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ៕

ដកស្រង់ពី៖ Fresh News