បណ្តាញសង្គម

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​កំបូល​ប្រជុំ​ប្រចាំ ខែសីហា​លើ​ការងារ​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន​

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ នៅសាលាខណ្ឌកំបូល បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌកំបូលប្រចាំខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល។

សមាសភាពចូលរួមកិច្ចប្រជុំរួមមាន៖លោក-លោកស្រីអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌលោកប្រធានក្រុមយោធាភូមិភាគពិសេសប្រចាំខណ្ឌកំបូល នាយក នាយករងរដ្ឋបាលសាលាខណ្ឌ លោក

-លោកស្រីប្រធានការិយាល័យទាំង១១ លោកចៅសង្កាត់/ចៅសង្កាត់រង ស្មៀនទាំង៧សង្កាត់ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧ លោកប្រធានក្រុមយោធាភូមិភាគពិសេសប្រចាំខណ្ឌកំបូល។

របៀបវារៈនៃកិច្ចប្រជុំរួមមាន៖

១-ការងារពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន។

២-ពង្រឹងរបៀបរបបការងារការិយាល័យទាំង១១។

៣-ពង្រឹងរបៀបរបបការងាររដ្ឋបាលសង្កាត់ ការងារចាក់វាក់ សាំងកូវីដ-១៩ ដូសជំរុញ។

៤-បញ្ហាផ្សេងៗ៕

ដកស្រង់ពី៖ រស្មីកម្ពុជា