បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសអាស៊ាន

(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី៣ខែសីហា ២០២២ នៅមុនពេលបើកកិច្ចប្រជុំការបរទេសអាស៊ានលើកទី៥៥សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានអាស៊ាន បានអញ្ជើញជួបពិភាក្សាការងារជាមួយបណ្តារដ្ឋមន្រ្តីការបរទេសអាស៊ាន និង អគ្គលេខាធិការ អាស៊ាន។

បើយោងតាមលោក គង់ ភោគ រដ្ឋលេខាធិការនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងជាអ្នកនាំពាក្យនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន

បានថ្លែងឲ្យដឹងថា៖ជំនួបនេះបានពិភាក្សានិងផ្លាស់ប្តូរទស្សនៈជុំវិញប្រធានបទពាក់ព័ន្ធវឌ្ឍនភាពនៃដំណើរការនៃការកសាងសហគមន៍អាស៊ាននិងបញ្ហាប្រឈមគំនិតផ្ដួចផ្ដើមនានាសម្រាប់ការស្តារសេដ្ឋកិច្ចនិងសង្គមក្រោយវិបត្តិកូវីដ១៩ នឹងបញ្ហាតំបន់និងសកលដែលកំពុងកើតឡើងនៅក្នុងតំបន់អាស៊ាន ។

លោករដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថានៅថ្ងៃនេះមានជំនួបចំនួន ៤ដូចជា៖

១.ជំនួបជាមួយសម្តេចតេជោនាយក រដ្ឋមន្ត្រីជាមួយរដ្ឋមន្រ្តីការបរទេសអាស៊ាន។

២.ពិធីបើកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ។

៣.ការផ្តល់ពាន់រង្វាន់អាស៊ាននិង ពិធីចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ និង កិច្ចប្រជុំសំខាន់ៗចំនួន៤មាន៖កិច្ចប្រជុំពេញអង្គរដ្ឋមន្ត្រីការបរទេសលើកទី៥៥ ,

ជំនួបអាហារថ្ងៃត្រង់របស់រដ្ឋមន្ត្រីការបរទេសនិងកិច្ចប្រជុំចង្អៀតរបស់រដ្ឋមន្ត្រីការបរទេសនិងកិច្ចប្រជុំត្រីភាគីរវាងកម្ពុជាតួកគី និង លេខាធិការដ្ឋានអាស៊ាន។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖កន្លងទៅអាស៊ានធ្លាប់ជាតំបន់មួយដែលត្រូវប្រឈមនឹងបញ្ហាសន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ ។

បច្ចុប្បន្ននេះ, អាស៊ានបានក្លាយជាតំបន់មួយដែលរីកចម្រើនដោយយើងបានរួមដៃគ្នាប្រែក្លាយភាពមន្ទិលសង្ស័យឱ្យទៅជាការជឿទុកចិត្តគ្នានិងផ្លាស់ប្តូរ អរិភាព ក៏ដូចការ ប្រឈមមុខដាក់គ្នាឱ្យទៅជាកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ ។

ជាមួយនឹងសន្តិភាពនិងស្ថិរភាពជាច្រើនទសវត្សរ៍កន្លងមកនេះ,អាស៊ានសម្រេចបាននូវ វិបុលភាពលើសពីការរំពឹងទុកជាមួយនឹងកំណើននិងការអភិវឌ្ឍដ៏ខ្ពស់និងការកែលម្អជាលំដាប់នសុខុមាលភាពរបស់ប្រជាជន ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថានៅក្នុងដំណើរនៃការរីកចម្រើននិងអភិវឌ្ឍនៃតំបន់អាស៊ាន,បញ្ហាប្រឈមផ្សេងៗបានកើតមានឡើងជាបន្តបន្ទាប់ដោយ រាប់ចាប់ពីបញ្ហាភូមិសាស្ត្រនយោបាយរហូតដល់បញ្ហាសង្គម-សេដ្ឋកិច្ច ។

ជាក់ស្ដែងនៅក្នុងការធ្វើជាប្រធានអាស៊ានប្តូរវេនប្រចាំឆ្នាំយើងតែងតែ ប្រឈមនឹងបញ្ហា មួយចំនួនដែលទាមទារឱ្យមានការដោះស្រាយប៉ុន្តែយើងមិនដែលធ្លាប់បានប្រឈមនឹងគ្រោះថ្នាក់ជាច្រើនក្នុងពេលតែមួយដែលបានបង្កការគំរាមកំហែងយ៉ាង ធ្ងន់ធ្ងរមកលើតំបន់និងពិភពលោកទាំងមូលដូចជាពេលនេះឡើយ ៕

ដកស្រង់ពី៖ រស្មីកម្ពុជា