បណ្តាញសង្គម

៥ សីហា ​ជាថ្ងៃកំណើតដើម​ពិតប្រាកដ​របស់សម្ដេចតេជោ ហ៊ុន សែន​

នៅថ្ងៃទី ៥ ខែសីហា នេះគឺជាថ្ងៃកំណើតដើមពិតប្រាកដរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលតុលាការទើបតែកាត់តម្រឹមឱ្យត្រូវនឹងថ្ងៃកំណើតពិតប្រាកដ ក្រោយពេលសម្ដេចបានប្រើថ្ងៃកំណើតមិនត្រឹមត្រូវ រយៈពេល ៤៣ ឆ្នាំ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រសូត្រនៅថ្ងៃ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២ ត្រូវនឹងថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង។

នៅក្នុងពេលអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី ៥ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរព្រះគុណចំពោះព្រះមហាក្សត្រ

និងសម្ដេចម៉ែ ដែលព្រះអង្គបានប្រទានព្រះរាជសារជូនពរប្រទានពរចំពោះសម្ដេច នៃគម្រប់ខួបលើកទី ៧០ ឆ្នាំ និងឈានចូល ៧១ នៅថ្ងៃនេះ។

ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអរគុណដល់ថ្នាក់ដឹកនាំ និងបងប្អូនជនរួមជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលបានផ្ញើរសារជូនពរសម្ដេចនៅថ្ងៃនេះ៕

ដកស្រង់ពី៖ កម្ពុជាថ្មី