បណ្តាញសង្គម

សមាគមសិល្បៈវប្បធម៌ខ្មែរ នៅប្រទេស​បារាំង បើកព្រឹត្តិការណ៍ សិល្បៈខ្មែរ នៅភ្នំពេញ​

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយសមាគមសិល្បៈវប្បធម៌ខ្មែរ នៅប្រទេសបារាំង បានរៀបចំព្រឹត្តិការណ៍សិល្បៈខ្មែរ នៅសាលសន្និសីទចតុមុខ ក្នុងរាជធានីភ្នំពេញ នាព្រលប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នេះ។

ព្រឹត្តិការណ៍សិល្បៈខ្មែរ រៀបចំឡើង ក្នុងគោលបំណងថែរក្សា ការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ ឱ្យបានគង់វង្ស តាមរយៈការបណ្តុះបណ្តាលផ្នែកសិល្បៈរបាំបុរាណដល់កូនខ្មែរ

ដែលរស់នៅប្រទេសបារាំង ស្របតាមគោលនយោបាយជាតិ ស្តីពី វប្បធម៌ គឺការលើកស្ទួយ និងជំរុញឧស្សាហកម្មវប្បធម៌ ជំរុញឱ្យមានការផ្ទេរចំណេះដឹង ជំនាញ ទេពកោសល្យប្រពៃណីទៅយុវជនជំនាន់ក្រោយ។

សូមរម្លឹកថា ព្រឹត្តិការណ៍សិល្បៈខ្មែរ នាពេលនេះ ប្រារព្ធឡើង ក្នុងអំឡុងពេលនៃការបំពេញទស្សនកិច្ចមនុស្សធម៌របស់សមាគមសិល្បៈវប្បធម៌ខ្មែរ នៅប្រទេសបារាំង មកកាន់កម្ពុជា ហើយការសំដែងសិល្បៈនាពេលនេះ ធ្វើឡើងដោយសិល្បករខ្មែរ នៅប្រទេសបារាំង។

សិល្បករខ្មែរ នៅប្រទេសបារាំង តាមរយៈសមាគមសិល្បៈវប្បធម៌ខ្មែរ នៅប្រទេសបារាំង បានរៀនសូត្រពីព្រឹទ្ធាចារ្យ និងលោកគ្រូអ្នកគ្រូ

ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ផ្នែករបាំព្រះរាជទ្រព្យ ព្រមទាំងបានសិក្សាស្វែងយល់ពីសិល្បៈដ៏មានតម្លៃរបស់ដូនតា

និងជំរុញលើកទឹកចិត្តប្រជាជនខ្មែរ នៅក្រៅប្រទេសឱ្យជួយថែរក្សាសិល្បៈវប្បធម៌ជាតិ ក៏ដូចជា ជួយផ្សព្វផ្សាយសិល្បៈដ៏ផូរផង់របស់ជាតិឱ្យទូលំទូលាយទៅលើឆាកជាតិ និងអន្តរជាតិ៕

ដកស្រង់ពី៖ កោះសន្តិភាព