បណ្តាញសង្គម

នាយករដ្ឋមន្ត្រី ណែនាំលោក ខៀវ​ កា​ញា​រី​ទ្ធ​ ដកអាជ្ញាប័ណ្ណអ្នកសារព័ត៌មានណា ជេរប្រមាថអ្នកដទៃ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកអាជ្ញាប័ណ្ណអ្នកសារព័ត៌មានណា ដែលប្រើប្រាស់ភាសាជេរប្រមាថអ្នកដទៃ។

នៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ប្រមាណ ៣,០៧៥នាក់ នៅព្រឹកថ្ងៃទី ២៣ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងណែនាំដល់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានថា

នៅពេលខាងមុខ ប្រសិនបើមានអ្នកសារព័ត៌មានណា ប្រើប្រាស់ភាសាជេរប្រមាថអ្នកដទៃ គឺត្រូវដកអាជ្ញាបណ្ណពួកគេតែម្ដង។សម្ដេចតេជោ ហ៊ុន សែន បានថ្លែបន្តថា រាជរដ្ឋាភិបាល ផ្ដល់សិទ្ធិដល់ប្រជាពលរដ្ឋក្នុងការនិយាយបញ្ចេញមតិ តែរាជរដ្ឋាភិបាល មិនបានផ្ដល់សិទ្ធិជេរប្រមាថអ្នកដទៃ ឡើយ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមថា «ថ្ងៃក្រោយ កាញារីទ្ធ អាក្រុមណាចេញមកជេរ បិទវាទៅ ឲ្យសិទ្ធិអ្នកឯងក្នុងការនិយាយបញ្ចេញមតិ ក៏ប៉ុន្តែសិទ្ធិជេរមិនត្រូវបានប្រើប្រាស់ក្នុងអាហ្នឹងទេ ដកទៅ ហើយវាឡាយហ្វេសប៊ុក ឬមួយជេរ អាហ្នឹងរឿងរបស់វាៗ»៕

ដកស្រង់ពី៖ កម្ពុជាថ្មី