បណ្តាញសង្គម

សម្ដេចតេជោ ៖ កម្ពុជាអត់មានតម្រូវការ ទៅសុំការគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រី ពីប្រទេសណាទាំងអស់

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រីកម្ពុជា មិនចាំបាច់ទៅសុំការគាំទ្រពីប្រទេសណាឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី របស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ប្រមាណ ៣,០៧៥នាក់ នៅព្រឹកថ្ងៃទី ២៣ ខែសីហានេះថា ប្រទេសកម្ពុជា មិនមានតម្រូវការ

ទៅសុំការគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រី ពីប្រទេសណាទាំងអស់ ហើយបេក្ខភាពនាយករដ្ឋមន្ត្រីនៅកម្ពុជា ជាដំបូងត្រូវទទួលបានការគាំទ្រពីគណបក្សសាម៉ី និងបន្ទាប់មកត្រូវឆ្លងកាត់ការបោះឆ្នោត។សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា

«ដំបូងត្រឹមតែចោទ ម៉ាណែត ទស្សនកិច្ចនៅវៀតណាម ទៅទទួលបញ្ជា ពីវៀតណាម សុំការគាំទ្រពីវៀតណាម ខ្ញុំសូមជម្រាប កម្ពុជាអត់មានតម្រូវការទៅសុំការគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រី ពីប្រទេសណាទាំងអស់ សម្រាប់កម្ពុជា

ដំបូងឡើយត្រូវមានការគាំទ្រពីគណបក្សប្រជាជនកម្ពុជាខ្លួនឯង បន្ទាប់ពីហ្នឹងទៅត្រូវអី ត្រូវធ្វើការបោះឆ្នោតៗ ដើម្បីឲ្យក្លាយទៅជាតំណាងរាស្រ្ដ ព្រោះរដ្ឋធម្មនុញ្ញកម្ពុជា បានកំណត់ថា នាយករដ្ឋមន្ត្រី ត្រូវតែជាសមាជិកសភា ចឹងត្រូវឆ្លងកាត់ការបោះឆ្នោតដោយប្រជាជន ដើម្បីឲ្យក្លាយទៅជាតំណាងរាស្រ្ដ….បានក្លាយទៅជាតំណាងរាស្រ្ដហើយ

ត្រូវបានទទួលបានការតែងតាំង ធ្វើជានាយករដ្ឋមន្ត្រី ដើម្បីរៀបចំរាជរដ្ឋាភិបាល រៀបចំរួចហើយ ត្រូវយកទៅសុំការអនុម័តពីសភា ដែលជាអំណាចពេញលេញរបស់សភា»៕

ដកស្រង់ពី៖ កម្ពុជាថ្មី