បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថាការបង្កើតដេប៉ាតឺម៉ង់ភាសាវៀតណាមនៅភ្នំពេញមានតែចំណេញមិនមានអ្វីខាតនោះទេ

(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការបកស្រាយបន្ថែមពាក់ព័ន្ធការបង្កើតឱ្យមាន ដេប៉ាតឺម៉ង់ភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP)ថាវាជាការចំណេញសម្រាប់កម្ពុជា,ខណៈពេលនេះមាននិស្សិតកម្ពុជា កំពុងសិក្សានៅវៀតណាមជាង ១ ពាន់នាក់ ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបកស្រាយនេះនៅក្នុងពិធីគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ចំនួន ៣០៧៥ នាក់នាពញរឹកថ្ងៃទី ២៣ខែ សីហា ឆ្នាំ ២០២២ ។

សម្ដេចតេជោមានប្រសាសន៍បន្តទៀតថា«រឿងហ្នឹងមានអីខុស វាមានតែចំណេញ វាអត់មានអីខាតទេអ្នកឯងចេះបារាំង អង់គ្លេស ចេះអីក៏ដោយអត់មានអីខាតទេ រឿងអ្វីបែរជានាំគ្នាជ្រួលច្របល់ ថារៀនហ្នឹងវាបង្កើតជាបញ្ហាខ្មែរក្រោមទី២ ។»។

សម្តេចបានលើកជាឧទាហរណ៍ថាអ្នកដែលចង់រកស៊ីជាមួយវៀតណាមអ្នកនៅតាមព្រំដែន ដើម្បីរកស៊ីជាមួយវៀតណាមត្រូវចេះភាសាវៀតណាមដូចនេះគេអាចបញ្ជូនកូនមករៀនភាសា វៀតណាមនៅភ្នំពេញ, អ្នកធ្វើធុរកិច្ចជាមួយវៀតណាមក៏អាចចូល រៀនភាសាវៀតណាម ។

ជាមួយនេះអ្នករៀបចំទេសចរណ៍ទៅកាន់ប្រទេសវៀតណាម ក៏ត្រូវចេះភាសា វៀតណាម ។អញ្ចឹងទេ!ប្រសិនបើអ្នកធ្វើធុរកិច្ចរបស់យើងឬធ្វើវិស័យ ទេសចរណ៍ឆ្លងដែនទៅថៃក៏ត្រូវចេះថៃត្រូវរៀនភាសថៃទៅជាមួយវៀតណាមរៀនវៀតណាមទៅ ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «បើសិនជាយើងបង្កើត ផលចំណេញបានមកលើយើងទេតើ»។

ការបង្កើតដេប៉ាតឺម៉ង់សិក្សាវៀតណាមផ្តល់ ផលចំណេញដល់កម្ពុជាទាំងការរកស៊ី ការជួយនិស្សិតអាហារូបករណ៍មុនទៅរៀននៅវៀតណាម និង ក៏អាចយល់ដឹងច្រើនពីប្រទេសជិតខាតមួយនេះផង ដែរ។ សម្តេចតេជោ ហ៊ុន សែន បន្តថា«យើងបង្កើតឲ្យនិស្សិតរបស់យើងរៀនហើយអ្នកណាដែលចង់រកស៊ីជាមួយវៀតណាមដូចជានៅតាមព្រំដែនគេអាចបញ្ជូនមនុស្សមក រៀនភាសាវៀតណាម ។ វាមានតែចំណេញវាអត់មានអ្វីខាតទេ ។

អ្នកចេះភាសាបារាំងក៏ដោយ អង់គ្លេសក៏ដោយ ភាសាអ្វីក៏ដោយ អត់មានអ្វីខាតទេ។ បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ការបើកដេប៉ាតឺម៉ង់នេះមិនមែនយកនិស្សិតវៀតណាមកបង្រៀនវៀតណាមនៅកម្ពុជាឡើយ ។

សម្តេចបន្តថាមុននឹងប្រទេ សមួយបញ្ជូននិស្សិតប្រទេសគេមករៀននៅកម្ពុជា ក៏គេបណ្តុះបណ្តាលភាសាខ្មែរជាមុនសិនដែរព្រោះគេមានកន្លែងបណ្តុះបណ្តាលភាសាខ្មែរស្រាប់ ។

គួរបញ្ជាក់ថាការបង្កើតដេប៉ាតឺម៉ងសិក្សាវៀតណាមនៅភូមិន្ទភ្នំពេញផ្តល់បរិញ្ញាបត្រលើ៣មុខជំនាញរួមមាន៖

១៖ មុខជំនាញសិក្សាភាសាវៀតណាម (Vietnamese Studies),

២៖ មុខជំនាញការបកប្រែភាសាវៀតណាម (Vietnamese Translation and Interpretation),៣៖មុខជំនាញភាសាវៀតណាមសម្រា ប់ទំនាក់ទំនងធុរកិច្ច (Vietnamese Business Communication) ៕

ដកស្រង់ពី៖ រស្មីកម្ពុជា