បណ្តាញសង្គម

សម្តេចស ខេង ប្រាប់អ្នករាយការពិសេស UN ថានឹងដឹកនាំបង្ក្រាបចាប់មេខ្លោងជួញដូរមនុស្សមកផ្តន្ទាទោសឲ្យបាន

រាជធានីភ្នំពេញ ៖ សម្ដេចក្រឡាហោម សខេងឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រាប់អ្នករាយការណ៍ពិសេសរបស់ UN ថា នាពេលឆាប់ៗនេះ សម្ដេចនឹងបន្តដឹកនាំ ដើម្បី ដាក់ចេញផែនការតស៊ូបង្ក្រាប និងប្រយុទ្ធប្រឆាំងបទល្មើសនេះ ព្រមទាំង ដើម្បីកៀរគរការចូលរួមចំណែកផ្តល់កិច្ចសហការពីបណ្ដាភាគីពាក់ព័ន្ធឈានទៅបង្ក្រាបមេខ្លោងប្រព្រឹត្តបទល្មើស ការជួយដូរមនុស្សយកមកផ្ដន្ទាទោសតាមច្បាប់ ។

ក្នុងជំនួបជាមួយលោកសាស្ត្រាចារ្យ វិធិត ម៉ាន់តាផន អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា កាលពីថ្ងៃទី២៤ សីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសម្តេចបានលើកឡើងពីប្រព័ន្ធគ្រប់គ្រងពន្ធនាគារ

និងយុត្តិធម៌ព្រហ្មទណ្ឌថា បញ្ហានេះនៅមានបញ្ហាប្រឈមមួយចំនួនដែល ក្រសួងកំពុងតែខិតខំដោះស្រាយ និងរៀបចំឲ្យបានល្អប្រសើរ និងថា បច្ចុប្បន្នក្រសួងមហាផ្ទៃកំពុងយកចិត្តទុកដាក់កែលម្អ និងកសាងបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ ដើម្បីដោះស្រាយ បញ្ហាប្រឈមនៃភាពចង្អៀតណែនក្នុងពន្ធនាគារ ។

សម្ដេចបន្ថែមថា ទន្ទឹមនោះក្រសួងមហាផ្ទៃក៏កំពុងសហការជាមួយនឹងក្រសួងយុត្តិធម៌ ដើម្បីអនុវត្តនូវវិធានការមួយចំនួនដូចជា ការដោះលែងក្រោមលក្ខខណ្ឌ

និងការតាមដានរបស់ តុលាការ និងមួយទៀត គឺការសិក្សាទៅលើការអនុវត្តនូវយន្ដការទោសសហគមន៍ជំនួសឲ្យការឃុំឃាំង ដោយកិច្ចការទាំងនេះត្រូវតែអនុវត្តដោយមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានា ដល់ ប្រសិទ្ធភាពយន្ដការក៏ដូចជា

រួមចំណែកកាត់បន្ថយនូវភាពមិនចង្អៀតណែនក្នុងពន្ធនាគារផង ។ចំពោះពាក់ព័ន្ធទៅនឹងការស្ដារនីតិសម្បទាអ្នកញៀនគ្រឿ.ងញៀន សម្ដេចក្រឡាហោម បានជម្រាបជូនលោកសាស្ត្រាចារ្យថា ជាង៥០ភាគរយនៃអ្នកជាប់ឃុំនៅក្នុងពន្ធនាគារ

គឺជាអ្នកដែលពាក់ព័ន្ធទៅនឹងបទល្មើសគ្រឿងញៀ.ន ដោយក្រសួងមហាផ្ទៃកំពុងតែយកចិត្តទុកដាក់ ដើម្បីបន្តដោះស្រាយបញ្ហានេះ តាមរយៈការខិតខំពង្រីកមជ្ឈមណ្ឌលស្ដារ នីតិសម្បទា គ្រឿងញៀ.ន និងការលើកទឹកចិត្តដល់រាជធានីខេត្ត ក្នុងការបន្តគាំទ្រដល់ការបង្កើតឲ្យមានមជ្ឈមណ្ឌលស្ដារនីតិសម្បទានៅក្នុងរាជធានី-ខេត្តនីមួយៗ និងបន្តកៀរគររកការចូលរួមពីវិស័យឯក ជន ដើម្បីគាំទ្រដល់កិច្ចការនេះ ។

សម្តេចក៏បានជម្រាបជូនទៀតថា សម្ដេចសូមស្វាគមន៍ចំពោះការចូលរួមរបស់ភ្នាក់ងារពាក់ព័ន្ធនៅក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ព្រមទាំងដៃគូនានានៅក្នុងកិច្ចការ ស្ដារនីតិសម្បទាអ្នកញៀ.នគ្រឿងញៀ.ន ក៏ដូចជា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀ.ន ដើម្បីធ្វើយ៉ាងណា ផ្តល់នូវលទ្ធភាពឲ្យកាន់តែច្រើនថែមទៀត ប្រកបដោយប្រសិទ្ធភាពក្នុងការស្ដារនីតិសម្បទាអ្នកញៀ.នគ្រឿងញៀ.ននេះ ។

ពាក់ព័ន្ធទៅនឹងការប្រឆាំងនឹងអំពើជួញដូរមនុស្ស ពលកម្មដោយបង្ខំ និងការកេងប្រវ័ញ្ចលើពលកម្មនោះ សម្ដេចបានជម្រាបជូនលោកសាស្ត្រាចារ្យ វិធិត ម៉ាន់តាផនថា កម្ពុជាក៏ជាប្រទេសដែលរងគ្រោះដោយសារអំពើទាំងនេះដោយហេតុថា ពួកឧក្រិដ្ឋជនបានឆ្លៀតការកេងចំណេញទៅលើចំណុចខ្សោយមួយចំនួន ហើយយកកម្ពុជាជាកន្លែង ដើម្បីធ្វើការឆបោក ប្រព្រឹត្តអំពើជួញដូររត់ពន្ធមនុស្សនេះ ។

ជាមួយគ្នានោះដែរ សម្ដេចក្រឡាហោម ក៏បានជម្រាបជូនលោកសាស្ត្រាចារ្យ អំពីការ ប្ដេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដូចជា ក្រសួងមហាផ្ទៃក្នុងការចាត់វិធានការជាបន្តបន្ទាប់ ហើយបានបង្ក្រាបក៏ដូចជា ជួយសង្គ្រោះជនរងគ្រោះបានអស់ជាច្រើននាក់នៅក្នុងរយៈពេលកន្លងមក និងក៏បានបន្តធ្វើកិច្ចការនេះជាប្រចាំផងដែរ ។

សម្ដេចឱ្យដឹងថា នាពេលឆាប់ៗនេះ សម្ដេចនឹងបន្តដឹកនាំដើម្បីដាក់ចេញផែនការត ស៊ូបង្ក្រាប និងប្រយុទ្ធប្រឆាំងបទល្មើសនេះ ព្រមទាំងដើម្បីកៀរគរការចូលរួមចំណែកផ្តល់កិច្ចសហការពីបណ្ដាភាគីពាក់ព័ន្ធឈានទៅបង្ក្រាបមេខ្លោងប្រព្រឹត្តបទល្មើសនេះយកមកផ្ដន្ទាទោសតាមច្បាប់ ។

សូមជម្រាបថា កាលើកឡើងរបស់សម្តេច ស ខេង បន្ទាប់ពីលោកសាស្ដ្រាចារ្យ វិធិត ម៉ាន់តាផន បានជម្រាបសម្ដេចក្រឡាហោមនូវចំណុចចំនួន៥ធំៗក្នុងនោះមាន ៖

បញ្ហាទីមួយ គឺពាក់ព័ន្ធទៅនឹងសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ, បញ្ហាទីពីរ គឺពាក់ព័ន្ធទៅនឹងប្រព័ន្ធនៃការរៀបចំគ្រប់គ្រងពន្ធនាគារ និងយុត្តិធម៌ព្រហ្មទណ្ឌ, បញ្ហាទីបី គឺការស្ដារ នីតិសម្បទា អ្នកញៀ.នគ្រឿងញៀ.ន,

បញ្ហាទីបួន គឺអំពីការជួញដូរមនុស្ស ការជួញដូរពលកម្មដោយបង្ខំ និងការកេងប្រវ័ញ្ចលើពលកម្ម និងបញ្ហាទីប្រាំ គឺអំពីកិច្ចសហប្រតិបត្តិការ និងជំនួយអាទិភាពផ្សេង២ របស់ អង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងការងារសិទ្ធិមនុស្ស ចំពោះវិស័យស្ថិតនៅក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ៕

ដកស្រង់ពី៖ កោះសន្តិភាព