បណ្តាញសង្គម

រដ្ឋមន្ត្រី​វប្បធម៌​ជួបពិភាក្សា​ជាមួយ​ប្រធាន​ក្រុមប្រឹក្សា​ទំនាក់ទំនង​វប្បធម៌​ឥណ្ឌា

ភ្នំពេញៈ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប:ទទួលជួបលោក វីណៃ សាហារ៉ាប៊ូដេ ( Vinay Sahasrabuddhe) ប្រធានក្រុមប្រឹក្សាទំនាក់ទំនងវប្បធម៌ឥណ្ឌា (Indian Council for Cultural Relations) ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យវប្បធម៌ក្នុងឱកាសដែលលោកមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

ក្នុងជំនួបពិភាក្សា លោកស្រី រដ្ឋមន្ត្រី និងលោក វីណៃ បានរម្លឹកពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលមានតាំងពីយូរលង់ណាស់មកហើយរហូតមកដល់បច្ចុប្បន្ន ទាំងលើវិស័យវប្បធម៌ នយោបាយ និងការទូត ។

ទាក់ទងនឹងកិច្ចការវប្បធម៌ ភាគីទាំងពីរតែងតែធ្វើការផ្លាស់ប្តូរប្រតិភូទៅវិញទៅមក ហើយភាគីឥណ្ឌាក៏បានជួយច្រើនក្នុងកិច្ចការអភិរក្សប្រាសាទបុរាណនៃព្រះរាជាណាចក្រកម្ពុជា ខណៈដែល ភាគីឥណ្ឌាបានអះអាងថា

នៅតែបន្តជួយក្នុងការងារអភិរក្សប្រាសាទបុរាណ ការរៀបចំឲ្យមានការសិក្សាស្វែងយល់ភាសាសំស្ក្រឹត និងភាសាខ្មែរ ការផ្លាស់ប្តូរថ្នាក់ដឹកនាំវ័យក្មេង និងការលើកស្ទួយសារមន្ទីរវាយនភណ្ឌនៅខេត្តសៀមរាប៕

ដកស្រង់ពី៖ រស្មីកម្ពុជា