បណ្តាញសង្គម

ក្រសួង​វប្បធម៌​បង្ហាញ​ផ្ទាំងទស្សនីយភាព​ថ្មី​មួយ​នៅ​កម្ពុជា

ភ្នំពេញៈ រឿង ព្រះបាទជ័យវរ្ម័នទី៧ គឺជាស្នាដៃសិល្បៈថ្មីមួយដែលប្រកាសដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្រោយពេលដែល ផ្ទាំងទស្សនីភាពនេះ បានសំដែង កាលពីពេលថ្មីៗកន្លងទៅ នេះ ។

ផ្ទាំងទស្សនីយភាពនេះ ត្រូវបានចូលរួមទស្សនា និង វាយតម្លៃ ដោយលោកស្រី ភឿង សកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកាលពីថ្ងៃទី ២៧ ខែ សីហា នៅ សាលសន្និសីទចតុម្មុខ។

ព្រឹត្តិការណ៍មហោស្រពល្ខោនព្រះរាជទ្រព្យ រឿង ព្រះបាទជ័យវរ្ម័នទី៧ រៀបចំដោយសាលារបាំនរោត្តម បុប្ផាទេវី សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង និងមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕

ដកស្រង់ពី៖ រស្មីកម្ពុជា