បណ្តាញសង្គម

រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ជួប​នាយក​វិទ្យា​សា្ថ​ន​បារាំង​ថ្មី​

ភ្នំពេញៈ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជួបពិភាក្សាការងារនាយកវិទ្យាស្ថានបារាំងចាស់និងថ្មី កាលពីថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២២ ។

នៅក្នុងជំនួបជាមួយនឹង លោក គ្រីស្តូហ្វ ជីហ្គោដូត (Christophe GIGAUDAUT) ទីប្រឹក្សាសហប្រតិបត្តិការ និងកិច្ចការវប្បធម៌ និងជានាយកវិទ្យាស្ថានបារាំងដែលនឹងត្រូវចប់អាណត្តិ

និងលោក ព្យែរ វាំងសង់ ( Pierre Vincent) ដែលមកទទួលការងារជំនួស ដោយផ្តោតសំខាន់ លើ វឌ្ឍនភាពការងារ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំងលើវិស័យវប្បធម៌ដែលមានដូចជាការងារសារមន្ទីរ

ការបណ្តុះបណ្តាលនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងការត្រៀមរៀបចំកិច្ចប្រជុំ ICC Angkor នាពេលខាងមុខ ។

មកដល់ពេលនេះ បារាំងគឺជាដៃគូអភិរក្សវប្បធម៌ដ៏សំខាន់មួយរបស់កម្ពុជា ខណៈដែលបារាំងគឺជាអតីត ប្រទេសអាណាព្យាបាលកម្ពុជាតាំងពីឆ្នាំ ១៨៦៣ ដល់ ១៩៥៣ ៕

ដកស្រង់ពី៖ រស្មីកម្ពុជា