បណ្តាញសង្គម

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទទួលជួបតំណាងថ្មីរបស់មូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជនប្រចាំកម្ពុជា និងប្រតិភូសមាគមចែកចាយផលិតផលម៉ាឡេស៉ី

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ បានអនុញ្ញាតឲ្យ លោកស្រី Sandra Bernklau តំណាងថ្មីរបស់មូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម និងប្រគល់សារតាំង។

នៅព្រឹកថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានអនុញ្ញាតឱ្យប្រតិភូសមាគមចែកចាយផលិតផលម៉ាឡេស៉ី (Malaysia Retail Chain Association) និងតំណាងក្រុមហ៊ុនជាដៃគូឮ

រួមមានក្រុមហ៊ុនមេធាវីអាស៉ី កម្ពុជា និងសមាគមពាណិជ្ជកម្មចិនខេត្តគ័ងតុង នៅកម្ពុជា ចំនួន ១៥០ រូប ចូលរួមសម្ដែងការគួរសម

ក្នុងឱកាសនៃការអញ្ជើញបំពេញបេសកកម្មពាណិជ្ជកម្មរបស់ប្រតិភូ នៅព្រះរាជាណាចក្រកម្ពុជា។ ជំនួបទាំងពីរនេះ ធ្វើឡើងនៅទីស្តីការក្រសួងការបរទេស៕

ដកស្រង់ពី៖ Fresh News