បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន សង្ខឹមថាឆ្នាំនេះចាប់ពីបិណ្ឌទី១ ដល់ថ្ងៃភ្ជំបិណ្ឌមិនមានហានិភ័យណាមួយកើតឡើងនោះទេ

(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញក្តីសង្ឃឹនថាឆ្នាំនេះចាប់ពីបិណ្ ឌទី១រហូតទៅដល់ ភ្ជុំបិណ្ឌ យើងមិនមានហានិភ័យណាមួយកើតឡើងនោះទេ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបង្ហាញក្តីសង្ឃឹមបែបនេះនៅក្នុងសារពិសេសជាសំឡេងពិសេសផ្ញើជូនជនរួមជាតិពាក់ព័ន្ធនឹងការការពារខ្លួនពីជំងឺ កូវីដ១៩ក្នុងឱកាស នៃពិធីការកាន់បិណ្ឌ និង ភ្ជុំបិណ្ឌនាព្រឹកថ្ងៃទី ១២ ខែ កញ្ញា ២០២២ ។

តាមរយៈសារជាសំឡេងសម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាថ្ងៃនេះយើងជួបជុំគ្នាកាន់បិណ្ឌទី ២ សម្រាប់រដូវភ្ជុំបិណ្ឌនាឆ្នាំនេះ ។ សម្តេចតេជោបានរំលឹក ថាកាលពីឆ្នាំ កន្លងទៅ ។ រ

យៈពេលនេះគឺជារយៈពេលដែលមានជំងឺឆ្លងយ៉ាងកាចសាហាវសម្រាប់ covid 19 ដែលពេលនោះយើងបានកាន់បិណ្ឌត្រឹមតែបិណ្ឌទី ១និង បិណ្ឌទី ២ ប៉ុណ្ណោះ ហើយនិងផ្នែកខ្លះនៃបិណ្ឌទីបី ។

ប៉ុន្តែចាប់ពីបិណ្ឌទី ៤ ទៅដើម្បីរក្សានូវជីវិតរក្សាកុំឲ្យមានការរាលដាលនៃជំងឺឆ្លងដ៏កាចសាហាវនេះសម្តេចក៏បានចេញបញ្ជាមិន ឲ្យមានការជួបជុំដើម្បីការពារការឆ្លងកូវីដ១៩ និងស្លាប់ដោយសារកូវីដ។

សម្តេចតេជោ ហ៊ុន សែន បន្តថា៖«ឆ្នាំនេះបិណ្ឌទីមួយនិងបិណ្ឌទី ២ ហើយ យើងជឿជាក់ថារហូតទៅដល់ថ្ងៃភ្ជុំបិណ្ឌយើងមិនមានហានិភ័យណាមួយកើតឡើងនោះទេ»។

សម្តេចតេជិបន្ថែមថាម្សិលមិញការឆ្លងក៏នៅកម្រិតតិចតួច ។ បញ្ហាទាំងអស់នេះក៏បានចេញពីជោគជ័យរបស់ប្រជាជាតិរបស់យើងដែលរួមគ្នាដោះស្រាយបញ្ហាប្រឈម ដ៏ធំ។ឆ្នាំនេះយើងទាំងអស់គ្នាបានធ្វើបុណ្យធ្វើទានទៅតាមទំនាមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនារបស់យើង។

ទឹកមុខប្រជាពលរដ្ឋ ក៏អ្នកលក់ដូ ផរងដែររីករាយដោយ សារតែតម្រូវការនៃការធ្វើបុណ្យទានរបស់ប្រជាពលរដ្ឋមានខ្ពស់ តម្រូវការនៃការលក់ដូងក៏បានដាច់។

ហើយវាក៏ប្លែកគ្នាយ៉ាងច្រើនកាលពីឆ្នាំកន្លងទៅ ។ សម្តេចតេជោនាយកមន្រ្តីបានបន្តថាចំណុចទាំងនេះគឺបង្ហាញឲ្យឃើញអំពីជោគជ័យនៃនយោបាយវ៉ាក់សាំងរបស់យើងក្នុងនោះអាចចាត់ទុកថានេះជាយុទ្ធសាស្ត្រវ៉ាក់សាំងដ៏ជោគជ័យរបស់កម្ពុជា។

ដែលយើងបានប្រឹងប្រែងរកទិញនិងការផ្ដល់ជំនួយណីមិត្តភក្តិពីខាងក្រៅមកសម្រាប់យើង។អ្វីដែលសំខាន់មានវ៉ាក់សាំងហើយមិនប្រាកដថាទទួលបានជោគជ័យទេ។ប្រសិនបើព្រះសង្ឃនិងប្រជាពលរដ្ឋមិនទទួលយកនូវការចាក់វ៉ាក់សាំង ។

តែវ៉ាក់សាំងយើងបានចាក់ក្នុងកម្រិតខ្ពស់បំផុតនៅក្នុងចំណោ មនៃប្រទេសដែលខ្ពស់ ។សភាពការណ៍នេះបានធ្វើឲ្យប្រជាជនសប្បាយរីករាយ។ ប៉ុន្តែទោះបីថាជំងឺឆ្លងនេះវាស្ថិតនៅហានិភាពទាបក៏ដោយចុះ។

នៅតែបន្តអំពាសម្តេចក៏នៅតែអំនាវនាវចំពោះព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គនៅតាមវត្តអារ៉ាមនានាពិសេសព្រះចៅអធិការវត្តនិមួយ ត្រូវចាត់នូវវិធានការសុខាភិបាល ហើយយកចិត្តទុកដាក់ទៅលើការការពារកុំឲ្យមានការរីករាលដាលការឆ្លងទៅតាមទីអារាម ។

ហើយដែលនាំពីទីអារ៉ាមមកកាន់លំនៅដ្ឋានវិញ។ចំណុចនេះគឺត្រូវយកចិត្តទុកដាក់ទាំងអស់គ្នា។ទាំងក្រហស្ថទាំងគ្រប់មជ្ឈដ្ឋានដែលបានពាក់ព័ន្ធជាមួយនឹងដំណើរការសង្គមសេដ្ឋកិច្ចនិងដំណើរការជាធម្មតារបស់ប្រជាពលរដ្ឋ។

សម្តេចតេជោសង្ឃឹមថាប្រជាពលរដ្ឋរបស់យើងនិងយោគយល់ចេះការពារខ្លួនបានល្អជាមួយនឹងការយកចិត្តទុកដាក់របស់អាជ្ញាធរដែលត្រូវពិនិត្យមើលជាប្រចាំជាពិសេសក្នុងផ្នែកសុខាភិបាលដើម្បីជៀសវាងការកក្រើកឡើងវិញនូវការឆ្លងក្នុងរយៈនៃការប្រមូលផ្ដុំប្រជាពលរដ្ឋទៅតាមទីអារ៉ាម។

ការបន្តនុវត្តបីកុំបីការពារនៅតែសំខាន់សម្រាប់យើងជាពិសេសបីការពារដែលត្រូវពាក់ម៉ាស់,លាងដៃនិងរក្សាគម្លាតនៅតែជាវិធានការដ៏ល្អបំផុតសម្រាប់យើង។

សម្តេចតេជោបានអំពាវនាវឲ្យមានការចូលរួមបន្តទៀតជាមួយនឹងការបន្តទទួលយកវ៉ាក់សាំងដូសជំរុញក្តីឬដូសមូលដ្ឋានក្តីសម្រាប់អ្នកដែលមិនទាន់បានទទួលនិងកុមារដែលដល់អាយុត្រូវទទួល។

សម្តេចសង្ឃឹមជឿជាក់ថាប្រជាពលរដ្ឋនឹងយកចិត្តទុកដាក់សម្រាប់សុខមាលភាពរបស់ប្រជាជាតិប្រជាជន ,

សុខភាពក្រុមគ្រួសាររបស់ខ្លួនដើម្បីធានាថាយើងធ្វើដំណើរឆ្ពោះទៅមុខគ្មានការរាំងស្ទះដោយសារការដែលកូវីដ១៩ឡើងវិញក្នុងដំណាក់កាលរដូវភ្ជុំបិទនោះទេ ៕

ដកស្រង់ពី៖ រស្មីកម្ពុជា