បណ្តាញសង្គម

សម្តេច ហ៊ុន សែនៈអាស៊ានគួរបន្តបង្កើនការភ្ជាប់ទំនាក់ទំនងជាមួយដៃគូខាងក្រៅដោយឈរលើគោលការណ៍សមភាពនិងការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅមកមកវិញទៅមក

(ភ្នំពេញ)សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថាអា ស៊ានគួរបន្តបង្កើនការភ្ជាប់ទំនាក់ទំនងជាមួ យដៃគូខាងក្រៅដោយឈរលើគោលការ ណ៍សមភាពនិងការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធី បើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើក ទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធថ្ងៃទី ១៤ខែកញ្ញាឆ្នាំ២០២២ខេត្តសៀមរាប, នៃព្រះរាជាណា ចក្រកម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសា សន៍ថាក្នុងពេលដែលពិភពលោកកំពុងប្រ ឈមនឹងឧបសគ្គជាច្រើនក្នុងការអភិវឌ្ឍ, អាស៊ានត្រូវតែផ្ដល់សារៈសំខាន់កាន់តែខ្លាំងថែមទៀតដល់ការក្សាឱ្យបាននូវប្រព័ន្ធពាណិជ្ជកម្ម

ឈរលើវិធានច្បាប់, គោលការ ណ៍សកលភាវូបនីយកម្ម, យន្តការពហុភាគីនិយម និង សេរីភាវូបនីយកម្មពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់, ការប្រឆាំងនឹងការគាំពារនិយម, ការលើកកម្ពស់ភាពធន់រឹងមាំនៃច្រវាក់ផ្គត់ផ្គង់តំបន់និងសកល,

ការតភ្ជា ប់និងភ័ស្តុភារកម្ម, ការកសាងសេដ្ឋកិច្ចឌីជី ថល, កិច្ចការពារបរិស្ថាន, ការប្រើប្រាស់ថាមពលស្អាតនិងការអភិវឌ្ឍប្រកបដោយ ចីរភាពនិងការរក្សាសន្តិសុខស្បៀងទន្ទឹមគ្នានឹងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-

១៩និងកិច្ចខិតខំប្រឹងប្រែងឱ្យបានខ្លាំងជាងមុនក្នុងការស្ដារឡើងវិញសេដ្ឋកិច្ចតំបន់និង សកល លោកដែលមានភាពធន់និងចីរភាព រឺ បន្ថែមលើនេះ,ចក្ខុវិស័យអាស៊ានក្រោយឆ្នាំ ២០២៥ ដែលអាស៊ានកំពុងរៀបចំនេះ គួរផ្តោតការគិតគូជាយុទ្ធសាស្ត្រលើបញ្ហាថ្មីៗរួមមាន៖ការវិវត្តរីកចម្រើននៃវិស័យសេ

ដ្ឋកិច្ចឌីជីថលនិងការកាត់បន្ថយគម្លាតឌីជី ថលក្នុងតំបន់,ការពង្រឹងភាពធន់អាស៊ានទៅនឹងគ្រោះមហន្តរាយនិងជំងឺឆ្លងរាតត្បា តនានា,ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង,ការការពារពលករចំណាកស្រុក,ការអភិវឌ្ឍពលកម្មជំនាញនិងការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យមជាដើម ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសា សន៍បន្តថា “ជាមួយគ្នានេះដែរ, អាស៊ានគួរបន្តបង្កើនការភ្ជាប់ទំនាក់ទំនងជាមួយដៃគូខាងក្រៅដោយឈរលើគោលការណ៍សម ភាពនិងការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញមទៅមកតាមរយៈការទាញយកផលប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពា ណិជ្ជកម្មសេរីតំបន់អាស៊ាននិងអាស៊ានបូក

១ដែលមានស្រាប់ដោយការដំឡើងកម្រិតបន្ថែមជាពិសេសការអនុវត្តឱ្យបានពេញ លេនញនិងមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀ ងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោ យតំបន់(អាសិប) ដែលបានចូលជាធរមាន កាលពីថ្ងៃទី១ខែមករា

ឆ្នាំ ២០២២កន្លងទៅ នេះទាក់ទងនឹងការទាញយកអត្ថប្រយោជ ន៍ជាអតិបរិមាពីកិច្ចព្រមព្រៀង(អាសិប) ប្រ ទេសជាសមាជិកគួរខិតខំអនុវត្តនូវការសន្យានានា ហើយបន្តចរចាបើកច្រកទីផ្សារសំដៅទាក់ទាញការចូលរួមពីបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចធំៗដទៃទៀតក្នុងកិច្ច ព្រៀងនេះក្នុងន័យនេះ,កិច្ចព្រមព្រៀង

(អាសិប)ត្រូវតែមានលេខាធិការដ្ឋានរបស់ខ្លួនមួយដែលឯករាជ្យនិងម្ចា ស់ការហើយដើរតួនាទីសំខាន់ក្នុងការងារសម្របសម្រួ ល,ជំរុញនិងត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងនេះ។កម្ពុជានៅតែមានចំណាប់អា រម្មណ៍និងផ្តល់គ្រប់លទ្ធភាពនិងសម្បទានក្នុងការទទួលយកលេខាធិការដ្ឋាននេះ ។

” បញ្ហាសំខាន់មួយទៀតដែលអាស៊ានត្រូវគិតគូបន្ថែមទៀតគឺការឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងនិន្នាការថ្មីៗនៅក្នុងនិម្មាបនកម្មពាណិជ្ជកម្មសកល ។

ពិតណាស់ថា, បញ្ហាថ្មីៗរួមមានវិបត្តិប្រេងឡើងថ្លៃ, អត្រាអតិផរណាខ្ពស់, បរិស្ថាន,បម្រែបម្រួលអាកាសធាតុជំងឺឆ្លងរាតត្បាតជាដើមកំពុងជំរុញឱ្យមាននិន្នាការឆ្ពោះទៅរកការធ្វើពាណិជ្ជកម្មក្នុងគន្លងថ្មីក្នុងតំបន់និងក្នុងពិភពលោក ក៏ប៉ុន្តែមិនមានន័យថាបញ្ហាទាំងនេះនឹង តម្រូវឱ្យបណ្តាប្រទេសនៅក្នុងពិភពលោ កប្រើប្រាស់ជាឧបករណ៍គាំពារនិយម,

បង្កើតជារបាំងពាណិជ្ជកម្មនិងបន្ទច់បង្អាក់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់តំបន់និងសក លលោកឬខិតខំកសាងច្បាប់ និង កិច្ចព្រមព្រៀងអន្តរជាតិដែលបម្រើឱ្យតែប្រទេសខ្លួន ឬ

ក្រុមប្រទេសមួយក្តាប់តូចដែលជាបក្សពួកខ្លួននោះឡើយ។ក្នុងន័យនេះ,អា ស៊ានគួររួមគ្នាជាធ្លុងមួយដើម្បីសម្របសម្រួ លនិងជំរុញឱ្យមានការរៀបចំក្របខ័ណ្ឌជា សកលសម្រាប់ពាណិជ្ជកម្មអន្ដរជាតិដែលបម្រើឱ្យផលប្រយោជន៍គ្រប់ប្រទេសទាំងអស់ ប្រកបដោយតម្លាភាពនិងគ្មានការរើស អើង ។

ដោយឡែកនាពេលបច្ចុប្បន្ននេះ,ពិភពលោ កនិងអាស៊ានកំពុងប្រឈមនឹងបញ្ហាបម្រែបម្រួលអាកាសធាតុនិងការ សម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ២០៣០ ដែលអាស៊ានគួរពិចារណាលើគំនិតផ្តួចផ្តើមបង្កើតក្របខ័ណ្ឌកិច្ចព្រមព្រៀ ងបៃតងអាស៊ាន (ASEAN Green Deal) ដូចដែលខ្ញុំធ្លាប់បានលើកឡើងកន្លងមកនេះក្នុង ពិធីបើកនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥និងកិច្ចប្រជុំពាក់ព័ន្ធ ។

សម្តេចជឿជាក់ថាកិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឱ្យតំបន់របស់យើងអាចប្រែក្លាយខ្លួនបន្តិចម្ដងៗឆ្ពោះទៅកាន់អនាគតបៃតងដែលមានចីរភាព,ការ ប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធ ភាព,ភាពធន់រឹងមាំនិងភាពប្រកួតប្រជែ ងក្នុងផ្នែកសេដ្ឋកិច្ច ៕

ដកស្រង់ពី៖ រស្មីកម្ពុជា