បណ្តាញសង្គម

សម្តេចតេជោ ៖ ដល់ពេលត្រូវបញ្ចេញរឿងរ៉ាវមួយចំនួនដែលមនុស្សភាគច្រើនមិនបានដឹង

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ដល់ពេលត្រូវបញ្ចេញរឿងរ៉ាវមួយចំនួនដែលមនុស្សភាគច្រើនមិនបានដឹងហើយ តាមរយៈសៀវភៅមួយក្បាលតែមានកម្រាស់ប្រមាណ៦០០ទំព័រ។សម្តេចបានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី១៥ កញ្ញាថា« ដល់ពេលដែលត្រូវបញ្ចេញនូវរឿងរ៉ាវមួយចំនួនដែលមនុស្សភាគច្រើនមិនបានដឹង។

សម្តេចថា ឯកឧត្តមកែវ បាភ្នំ ប្រធានគណៈស្រាវជ្រាវប្រវត្តិសាស្ត្រគណបក្សប្រជាជន និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានសរសេរសៀវភៅមួយក្បាលដែលមានចំនួន

៦០១ទំព័រ។សម្តេចលើកឡើងថា សៀវភៅនេះបានបញ្ចេញនូវរឿងសម្ងាត់ប្រមាណ៧០ទៅ៨០ភាគរយដែលមនុស្សភាគច្រើនមិនបានដឹងដែលខ្ញុំយល់ថា ចាំបាច់ត្រូវបញ្ចេញឱ្យដឹងនាពេលនេះ។

ខ្ញុំកំពុងឱ្យបោះពុម្ភចំនួន៥ម៉ឺនច្បាប់ និងចាត់ចែងឱ្យមានការបកប្រែជា ភាសារអង់គ្លេស ដើម្បីឲ្យមិត្តភក្តិបរទេសបានផងដែរ។ជូនភ្ជាប់ជាមួយនូវរូបភាពសៀវភៅ៕

ដកស្រង់ពី៖ កោះសន្តិភាព