បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន៖កម្ពុជានឹងខិតខំបន្តពង្រឹងកិច្ចសហការអាស៊ាន-ចិនឱ្យកាន់តែប្រសើរឡើងដើម្បីធានានូវចីរភាព បរិយាប័ន្ននិងភាពធន់នៃកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ ២០២២ បានថ្លែងថា កម្ពុជានឹងខិតខំបន្តពង្រឹងកិច្ចសហការអាស៊ានជាមួយសាធារណរដ្ឋប្រជាមានិតចិនឱ្យកាន់តែប្រសើរឡើងដើម្បីធានានូវចីរភាព បរិយាប័ន្ន និងភាពធន់ នៃកិច្ចអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចក្នុងតំបន់ទាំងពីរ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងសុន្ទរកថាថ្លែងក្នុងពិធីបើកសម្ពោធពិព័រណ៍ចិន-អាស៊ាន លើកទី ១៩ ឆ្នាំ ២០២២ នៅទីក្រុងណាននីង, ក្រោមប្រធានបទ “ការចែករំលែកកាលានុវត្តភាពថ្មី ដលទទួលបានពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ដើម្បីស្ថាបនាតំបន់ពាណិជ្ជ កម្មសេរី ចិន-អាស៊ាន ទម្រង់ ៣.០» ថ្ងៃ ១៦-១៩ ខែ កញ្ញា ឆ្នាំ ២០២២ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីថ្លែងថា៖«ខ្ញុំពិតជាមានសេចក្តីសោមនស្សដោយបានចូលរួមថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ក្នុងពិធី បើកសម្ពោធពិព័រណ៍ ចិន-អាស៊ានលើកទី ១៩ ក្រោមប្រធានបទ«ការចែករំលែកកាលានុវត្តភាពថ្មីដែលទទួលបានពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាស៊ប) ដើម្បីស្ថាបនាតំបន់ពាណិជ្ជកម្មសេរីចិន -អាស៊ាន ទម្រង់ថ្មី ៣.០» ។

សម្តេចតេជោបន្តថាជាការពិតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាននិងចិន សម្រេចបាននូវសមិទ្ធផល ប្រកបដោយផ្លែផ្កាជាច្រើនចាប់តាំងពីការចុះហត្ថលេខាលើក្រប ខណ្ឌកិច្ចព្រមព្រៀងស្ដីពីកិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងចិនក្នុងឆ្នាំ ២០០២ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងវិនិយោ គនានាជាបន្តបន្ទាប់ ។

ក្នុងស្មារតីនេះឈរលើមូលដ្ឋាននៃភាពជោគជ័យនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ទម្រង់១០និងទម្រង់ ២.០កន្លងមកកម្ពុជាសូមគាំទ្រដល់គំនិត ផ្តួចផ្តើមស្ដីពីការលើកកម្ពស់កិច្ចព្រមព្រៀងនេះទៅជាទម្រង់ថ្មី ៣.០ និងយល់ថាត្រូវផ្តោតការយកចិត្តទុកដាក់បន្ថែមលើការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋ

កិច្ចរវាងអាស៊ាននិងចិន ឱ្យកាន់តែទូលំទូលាយនិងស៊ីជម្រៅបន្ថែមទៀតដោយផ្តោតលើការកាត់បន្ថយរបាំងពាណិជ្ជកម្មទំនិញ សេវាកម្ម និងវិនិយោគនានាព្រមទាំងជំរុញ កិច្ចអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល កំណើនបៃតង និងការបង្កើនសមត្ថភាពសហគ្រាសធុនតូចនិងមធ្យម (SMEs) ។

សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថាការចាប់ផ្តើមអនុវត្តអាសិបក្នុងឆ្នាំនេះក្រៅពីការបង្កើតបន្ថែមនិងនាំមកនូវកាលានុវត្តភាពពាណិជ្ជកម្មនិងវិនិយោ គជាច្រើនសម្រាប់ ប្រទេសក្នុងតំបន់ក៏បាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយដល់ការលូតលាស់វិស័យខាងលើនេះផងដែរជាពិសេសនឹងក្លាយជា“ក្របខណ្ឌស្នូល»សម្រាប់ ការស្ថាបនាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ទម្រង់ ៣.០ នាពេលខាងមុខ ។

សម្តេចតេជោបានបន្តថា៖សម្រាប់កម្ពុជាជាមួយនឹងការសម្រេចបាននូវ “ភាពស៊ាំសហគមន៍រឹងមាំ»រាជរដ្ឋាភិបាល បានបើកប្រទេស និងដំណើរការឡើងវិញនូវរាល់សកម្ម ភាពផលិតកម្មធុរកិច្ច និងពាណិជ្ជកម្មទាំងអស់ ក្នុងស្រុក ចាប់តាំងពីចុងឆ្នាំ ២០២១ មក ។

ជាងនេះទៅទៀត ក្នុងរយៈពេលជាង ២ ឆ្នាំ កន្លងមកនេះ រាជរដ្ឋាភិបាលបាន ខិតខំប្រឹងប្រែងដោះស្រាយបញ្ហាជារចនាសម្ព័ន្ធ និងដាក់ចេញឱ្យ អនុវត្តនូវកម្មវិធីកែទម្រង់ជាបន្តបន្ទាប់ តាមរយៈការដាក់ឱ្យអនុវត្តនូវ«ច្បាប់ស្ដីពីវិនិយោគថ្មី»,«ក្រប ខណ្ឌ គោលនយោបាយសង្គម-សេដ្ឋកិច្ចឌីជីថលកម្ពុជា ២០២១-២០៣៥»,

«ក្របខណ្ឌ យុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយ កូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣»និងការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កម្ពុជា-កូរ៉េ។ល។សំដៅជំរុញការងើប ឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ៕សរន

ដកស្រង់ពី៖ រស្មីកម្ពុជា