បណ្តាញសង្គម

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចាត់ទុកល្បែងស៊ីសង ជាមេរោគមហារីកនៃសង្គមនឹងធ្វើឱ្យបញ្ហាសង្គមកាន់តែស្មុគស្មាញ

រាជធានីភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានថ្លែងថា ល្បែងស៊ីសងខុសច្បាប់ជាមេរោគមហារីកនៃសង្គមរបស់កម្ពុជា បើមិនដោះស្រាយទេ គឺធ្វើឱ្យបញ្ហាសង្គមកាន់តែស្មុគស្មាញបំផុត ដូច្នេះសមត្ថកិច្ចត្រូវបន្ដបង្ក្រាបឱ្យទាន់ពេលវេលា។

ក្រោយបញ្ចប់កិច្ចប្រជុំណែនាំអំពីវិធានការប្រឆាំងការអំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម និងអាជីវកម្មផ្លូវភេ.ទ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ នៅទីស្ដីការក្រសួង សម្ដេច ស ខេងផ្តល់បទសម្ភាសប្រាប់អ្នកក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖

«ល្បែងស៊ីសងខុសច្បាប់ហ្នឹង គឺជាមេរោគមហារីកនៃសង្គម ហើយបើយើងមិនដោះស្រាយអាហ្នឹងទេ គឺមេរោគហ្នឹងកាន់តែរីកធ្វើឱ្យបញ្ហាសង្គមយើងកាន់ស្មុគស្មាញ។ឥឡូវនេះយើងមានយុទ្ធការបីដែលធ្វើការជាមួយគ្នាហ្នឹង មិនមែនតែបង្ក្រាបល្បែងទេចង់និយាយថា សង្គ្រោះជនរងគ្រោះហើយបង្ក្រាបល្បែង ហើយនឹងផ្ដន្ទាទោសអ្នកដែលប្រព្រឹត្តបទល្មើស»។

សម្ដេចក្រឡាហោមបានបន្ដថា មួយវិញទៀតសមត្ថកិច្ចត្រូវបង្កើនការគ្រប់គ្រងជនបទបរទេសដែលមកកម្ពុជាឱ្យបានត្រឹមត្រូវច្បាស់លាស់ ដើម្បីពួកគាត់មកធ្វើការក្រុមហ៊ុននានានៅកម្ពុជាជៀសវាងធ្លាក់ក្នុងឧប្បយកលផ្សេងៗ។ចសម្ដេច ស ខេង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានដឹកនាំយ៉ាងច្បាស់លាស់ក្នុងការគ្រប់គ្រងល្បែងស៊ីសង។

ជាមួយគ្នានោះដែរសម្ដេច ស ខេង ចាត់ទុកថា ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ដែលមានបទបញ្ជាពីនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះថា៖«នេះជាការខិតខំ ដើម្បីហ្នឹងពន្លត់ភ្លើង បើយើងមិនដោះស្រាយអាហ្នឹងទេ មេរោគសង្គមនឹងរីក វារាលដាលដល់បទល្មើសផ្សេងៗទៀត»។

លើសពីនេះ សម្ដេច ស ខេង បានឱ្យដឹងថា ប្រតិបត្តិការត្រួតពិនិត្យល្បែងស៊ីសងនេះដែរធ្វើឡើងទៅតាមច្បាប់ជាធរមានដោយធ្វើការត្រួតពិនិត្យបានសេចក្ដីថា

ល្បែងស៊ីសង់ ឬមួយអាជីវកម្មមានច្បាប់ត្រឹមត្រូវឬអត់?។សម្ដេច បន្ថែមថា អភិបាលរាជធានី-ខេត្ត ជាអ្នកទទួលបន្ទុកក្នុងបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅតាមមូលដ្ឋានរបស់ខ្លួន៕

ដកស្រង់ពី៖ កោះសន្តិភាព