បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនជនរួមជាតិមុនបេសកកម្មទៅក្រៅប្រទេស

(ភ្នំពេញ)ប្រមុខរាជរដ្ឋាភិ បាលកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន បានផ្ញើសារជូនជនរួមជាតិអំពីដំណើរបេសកម្មរបស់សម្ដេចទៅក្រៅប្រទេសនឹងបានសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋដែលនៅក្រៅប្រទេសដែលមិ នអាចជួបសំណេះសំណាលបានដោយ សារពេលវេលាខ្លី។

នៅព្រឹកថ្ងៃទី ២០ ខែកញ្ញានេះមុន១ ថ្ងៃនៃដំណើរបេសកកម្មទៅក្រៅប្រទេស ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានផ្ញើសារ ជូនជនរួមជាតិដែលមានខ្លឹមសារទាំងស្រុងថាៈ”បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!ថ្ងៃស្អែ ក២១កញ្ញា២០២២ខ្ញុំនឹងដឹកនាំគណៈប្រតិភូទៅចូលរួមមហាសន្និបាតអង្គការសប្រជា

ជាតិលើកទី៧៧នាទីក្រុងញូយ៉កសហរដ្ឋ អាមេរិក។បន្ទាប់ពីនោះនឹងបន្តដំណើរទៅ ទស្សនកិច្ចផ្លូវការនៅគុយបាព្រមទាំងបន្តដំណើរមកទីក្រុងតូត្យូប្រទេសជប៉ុនដើម្បីចូលរួមបុណ្យសព ឯកឧត្តមសុីន ហ្សូ អាបេអតីតនាយករដ្ឋមន្ត្រីជប៉ុន។

” សម្ដេចបន្តថាៈ”ខ្ញុំសូមផ្ញើការនឹករលឹកដល់ បងប្អូនដែលរស់នៅសហរដ្ឋអាមេរិកនិងកាណាដានិងសូមការអាធ្យាស្រ័យដោយមិនអាចរៀបចំការជួបជុំជាមួយបងប្អូនបានអាស្រ័យដោយការស្នាក់នៅទីក្រុងញូយ៉កមានរយៈពេលខ្លីនិងមានកម្មវិធីច្រើន។

ម្យ៉ា ងទៀតយើងក៏ទើបជួបគ្នាកាលពីខែឧសភា ២០២២កន្លងទៅនៅទីក្រុងវ៉ាសុីនតុនហើ យដែរ។សង្ឃឹមថាបងប្អូននឹងមានការយោ គយល់។” សូមជូនពរបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជួបតែសេចក្តីសុខសេចក្តីចម្រើននិងសប្បាយរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ៕

ដកស្រង់ពី៖ រស្មីកម្ពុជា