បណ្តាញសង្គម

កម្ពុជា​៖​សប្ដាហ៍​ទី​៣​ខែកញ្ញា​ទេសចរ​ផ្ទៃក្នុង​កើនឡើង​ជាង​៤០​ភាគរយ​

ភ្នំពេញ៖ ថ្ងៃចុងសប្តាហ៍ ទី១៧-១៨ខែកញ្ញាឆ្នាំ២០២២នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុប៣០០.៣៨៥ នាក់។ក្នុងនោះភ្ញៀវជាតិចំនួន២៤៦.៩៦០នាក់និងភ្ញៀវបរទេសផ្ទៃក្នុង៥៣.៤២៥នាក់។តួលេខេះបង្ហាញនូវការកើនឡើងជាង ៤០ភាគរយបើធៀបនឹងប្តាហ៍ក្នុងរយៈពេលដូចគ្នា។

ប្រភពក្រសួងទេសចរណ៍បានឱ្យដឹងថាក្នុងចំនួនជាងបីសែននាក់នេះបានធ្វើដំណើរទៅកាន់គោលដៅសំខាន់ៗចំនួន១០។គោលដៅទេសចរណ៍សំខាន់ៗ រួមមាន

រាជធានីភ្នំពេញចំនួន ៦៩.៤០៤នាក់,ខេត្តព្រះសីហនុ ២៩.៤២២នាក់,ខេត្តកណ្តាល ២៥.០៩៣នាក់,ខេត្តសៀមរាប ២៤.៥៧៧នាក់,ខេត្តកំពត ២២.៥៥៥នាក់,

ខេត្តបាត់ដំបង ២០.១៩០នាក់, ខេត្តកំពង់ចាម ១៩.៩៤៩នាក់,ខេត្តកំពង់ស្ពឺ ១៣.២៩៨នាក់,ខេត្តកែប ១២.៥១៩នាក់

និងខេត្តពោធិ៍សាត់ចំនួន ១២.០៣៧នាក់។ប្រភពដដែលបន្តថាតួលេខនេះខាងលើមានការកើនឡើងប្រមាណ៤៧,៣ភាគរយធៀបនឹងសប្តាហ៍កន្លងមក។

នាចុងសប្តាហ៍កន្លងមកមានប្រជាពលរដ្ឋជាច្រើនបានចេញទៅដាក់បិណ្ឌនៅតាមវត្តអារាមនានានិងបន្តចេញទៅដើរកម្សាន្តនៅតាមរមណីយដ្ឋាននានា ហើយស្ថានភាពចរាចរណ៍នៅតាមដងផ្លូវជាតិមួយចំនួនក៏មានសភាពកកកុញផងដែរ។

ដកស្រង់ពី៖ រស្មីកម្ពុជា