បណ្តាញសង្គម

សម្តេច​តេ​ជោ​ នឹង​ធ្វើ​បទ​អន្តរាគមន៍​ផ្ដោត​លើ​តួនាទី​ស្ថាបនារបស់​កម្ពុជា​​គាំ​ទ្រពហុភាគី​និយម​ផ្អែក​លើ​ការ​គោលការណ៍​ច្បាប់នៅ​​UN

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនឹងបទអន្តរាគមន៍ផ្ដោតលើតួនាទីស្ថាបនារបស់កម្ពុជាក្នុងការគាំទ្រពហុភាគីនិយមផ្អែកលើគោលការណ៍ច្បាប់នៅអង្គការសហប្រជាជាតិលើកទី៧៧។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៩ កញ្ញាបានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន

នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំគណប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យស.ពថ្នាក់ជាតិរបស់ឯកឧត្តម អាប ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ពីថ្ងៃទី២១-២៨ ខែកញ្ញា ឆ្នាំ២០២២។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញចូលរួមសម័យប្រជុំលើកទី៧៧ នៃកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិ (មសអសប) ក្រោមប្រធានបទ

«ចំណុចរបត់សំខាន់នៃការផ្លាស់ប្ដូរមិនអាចត្រឡប់ក្រោយបាន ៖ ដំណោះស្រាយបរិវត្តកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា» ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងញូវយ៉ក។

សម្តេចតេជោ នាយករដ្ឋមន្ត្រីនឹងអញ្ជើញធ្វើសេចក្ដីថ្លែងការណ៍ជាតិរបស់កម្ពុជានៅក្នុងកិច្ចពិភាក្សាទូទៅរបស់មសអសប

-បទអន្តរាគមន៍នេះនឹងផ្ដោតលើតួនាទីស្ថាបនា របស់កម្ពុជាក្នុងការគាំទ្រពហុភាគីនិយមផ្អែកលើការគោលការណ៍ច្បាប់ការរួមសហការគ្នាប្រយុទ្ធប្រឆាំងនឹងការគំរា.មកំហែ.ងផ្នែកសុខភាពជាសកលដែលកំពុងបន្តកើតមាន ការប្រែប្រួលអាកាសធាតុ

ការពង្រឹងប្រព័ន្ធពាណិជ្ជកម្ម ពហុភាគីគោលនយោបាយឌីជីថល និងសេដ្ឋកិច្ចបៃតង ព្រមទាំងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា

និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងការរក្សាបាននូវនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច

-សង្គមយូរអង្វែង។ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉កសម្តេចតេជោនាយករដ្ឋមន្ត្រីក៏នឹងមានជំនួបបន្តបន្ទាប់គ្នាជាមួយឯកឧត្តម អាន់តូនីញ៉ូ ហ្គូទែរ៉េស

អគ្គលេខាធិការអង្គ ការសហប្រជាជាតិ ឯកឧត្តម ឆាលស៍ មីណែប្រធានក្រុមប្រឹក្សាអឺរ៉ុប លោកជំទាវ សេក្ខ ហាស៊ីណា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិត បង់ក្លាដែស ឯកឧត្តមបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ហើយនិងថ្នាក់ដឹកនាំផ្សេងទៀតផងដែរ។

ខណៈពេលអញ្ជើញអមដំណើរសម្តេចតេជោ នាយករដ្ឋមន្ត្រី ចូលរួមក្នុង មសអសប លើកទី៧៧ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន

នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការ បរទេសអាស៊ាន (IAMM) ដែលនឹងត្រូវបានរៀបចំឡើងនៅក្នុងឱកាសនៃ មសអសប លើកទី៧៧ ហើយនឹងមានជំនួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសមួយចំនួន និងតំណាងស្ថាប័នអភិវឌ្ឍន៍ផងដែរ។

ក្រសួងការបរទេសបានឲ្យដឹងទៀតថា តបតាមការអញ្ជើញរបស់ឯកឧត្តម មីហ្គែល ឌីយ៉ាស-កាណែល ប៊ីមូដេស សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា ពីថ្ងៃទី២៣-២៥ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការសម្តេចតេជោ នាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តម ប្រធានាធិបតី មីហ្គែល ឌីយ៉ាស-កាណែល ប៊ីមូដេស ពិភាក្សាអំពីមធ្យោបាយ ដើម្បីបន្តពង្រឹងចំណង មិត្តភាពដ៏រឹងមាំរវាងកម្ពុជានិងគុយបា

និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ។ បន្ទាប់ពីជំនួបនេះថ្នាក់ដឹកនាំទាំងពីរនឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៥ រួមមាន១កម្មវិធីនៃកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរវប្បធម៌

២, អនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានការទូតនៃប្រទេសទាំងពីរ ៣. អនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍកីឡា ៤, គម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងការ បរទេសនៃប្រទេសទាំងពីរ និង

៥. អនុស្សរណៈយោគយល់គ្នារវាងក្រសួងសុខាភិបាលកម្ពុជា-គុយបា។សម្តេចតេជោ នាយករដ្ឋមន្ត្រីនឹងចូលជួបសម្តែងការគួរសមចំពោះឯកឧត្តម អេស្តបាន ឡាហ្សូ ហឺណាន់ដេស ប្រធានរដ្ឋសភានៃអំណាចប្រជាជនគុយបា។សម្ដេចតេជោ ក៏រំពឹងថា នឹងចូលជួបសម្តែងការគួរសមចំពោះឯកឧត្ដម រ៉ាអ៊ូល ខាសស្ត្រ អតីតប្រធានាធិបតីគុយបាផងដែរ។

នៅរដ្ឋធានីហាវាណា សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងអញ្ជើញទៅទស្សនាមជ្ឈមណ្ឌលហ្វីដែល កាស្តូ (Fidel Castro) និងមជ្ឈមណ្ឌលវិស្វកម្មហឿន

និងបច្ចេកវិទ្យាជីវៈ និងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានអនុស្សាវរីយ៍ចូហ្សេ ម៉ាទី (Jose Marti)។

សម្ដេចតេជោ ក៏នឹងជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាដែលកំពុងសិក្សា និងរស់នៅក្នុងប្រទេសគុយបាផងដែរ។សម្តេចតេជោ នាយករដ្ឋមន្ត្រីនឹងអញ្ជើញចាកចេញពីទីក្រុងហាវាណាឆ្ពោះទៅកាន់ទីក្រុងតូក្យូដើម្បីចូលរួមក្នុងពិធីបុណ្យស.ពថ្នាក់ជាតិរបស់ឯកឧត្តម អាបេ ស៊ីនហ្សូ (ABE Shinzo)

អតីតនាយករដ្ឋមន្តី ជប៉ុន ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។ អតីតនាយករដ្ឋមន្ដ្រី ឯកឧត្តម អាបេ ស៊ីនហ្សូ គឺជាមិត្តដ៏ល្អយូរអង្វែងរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងកម្ពុជា។

នៅក្នុងអាណត្តិជានាយករដ្ឋមន្ត្រីរបស់ឯកឧត្តម ឯកឧត្តមបានធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា

និងជប៉ុនក្នុងនោះរួមទាំងការលើកកម្រិតកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យក្លាយទៅជាភាពជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០១៣។

ឯកឧត្តមត្រូវបានគេទទួលស្គាល់ និងកោតសរសើរយ៉ាងទូលំទូលាយចំពោះភាពជាអ្នកដឹកនាំ ប្រកបដោយសមត្ថភាព ក្នុងការជំរុញវឌ្ឍនភាពរបស់ជប៉ុន

និងការចូលរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោកទាំងមូល។

នុងអំឡុងពេលស្នាក់នៅទីក្រុងតូក្យូ សម្តេចតេជោនាយករដ្ឋមន្ត្រី រំពឹងនឹងជួបជាមួយសមភាគីបរទេសរបស់សម្ដេច និងទទួលការជួបសម្ដែងការគួរសមពីសំណាក់ឥស្សរជនជប៉ុន៕

ដកស្រង់ពី៖ កោះសន្តិភាព