បណ្តាញសង្គម

ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ដែល​ខ្ញុំ​យល់ដឹង​

ព្រះរាជពិធីខួប ១០០ ព្រះវស្សានៃថ្ងៃប្រសូត ព្រះករុណាព្រះមហាវីរក្សត្រ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានប្រារព្ធឡើងនៅរដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជា មានិតចិននៅថ្ងៃទី ១៥ ខែ កញ្ញា។

ភ្ញៀវកិត្តិយសថ្នាក់ដឹកនាំកំពូលដែលចូលរួមកម្មវិធីបានវាយតម្លៃខ្ពស់ចំពោះស្នាព្រះហស្ថដ៏ឧត្តុង្គឧត្តមរបស់ ព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ចំពោះការទាមទារឯករាជ្យជាតិ ការអភិវឌ្ឍប្រទេសកម្ពុជានិងការរឹតចំណងមិត្តភាពរវាងចិន-កម្ពុជាដ៏ល្អប្រសើរ។

លោក FU XUE ZHANG អតីឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា មានទំនាក់ទំនងយ៉ាងជិតស្និទ និង ចំណងមិត្តភាពយ៉ាជ្រាលជ្រៅជាមួយនឹងព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ។

នៅក្នុងអង្គពិធីនេះឯកអគ្គរដ្ឋទូតFU XUE ZHANG បានសម្តែងនូវក្តីនឹករលឹកយ៉ាងពន់ពេកចំពោះ ព្រះករុណាព្រះមហាវីរក្សត្រ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ ដំណើរជីវិតនយោបាយរបស់

ព្រះករុណាព្រះមហាវីរក្សត្រ នរោត្តម សីហនុ មានភាពអស្ចារ្យ និងពោរពេញដោយរឿងអច្ចរយៈជាច្រើនថ្វីត្បិតតែស្ថានភាពនយោបាយមានសភាពរង្គួសរង្គើ បត់បែនខ្លាំង

ព្រះអង្គនៅតែអាចជម្នះរាល់ឧបសគ្គទាំងឡាយយ៉ាងជោគជ័យ ជាច្រើនលើកច្រើនសារ ដែលទាំងនេះជាការវិវត្តន៍ស្របគ្នាទៅនឹងជោគវាសនាដ៏លំបាកនៃមាតុភូមិរបស់ព្រះអង្គ។

ក្នុងអំឡុងពេលព្រះអង្គកាន់កាប់នយោបាយជាង៦០ឆ្នាំមកនេះប្រព័ន្ធនៃការគ្រប់គ្រងប្រទេសជាតិធ្លាប់មានការផ្លាស់ប្តូរចំនួន ៨លើក ដែលក្នុងនោះមានការផ្លាស់ប្តូរទ្រង់ទ្រាយធំនឹកស្មានមិនដល់ចំនួន៤លើក។

ប៉ុន្តែ ផលចុងក្រោយនៃបំរែបំរួលនោះគឺ ប្រទេសកម្ពុជាទទួលបានឯករាជ្យជាតិត្រលប់មកវិញ រក្សាបូរណភាពទឹកដី ឯប្រព័ន្ធគ្រប់គ្រងរបស់ព្រះរាជាណាចក្រក៏ត្រឡប់មកសភាពដើមវិញព្រះអង្គក៏បន្តដឹកនាំប្រទេសឆ្ពោះទៅមុខទៀត។

យុគ្គប្រវត្តិដ៏ស្មុគស្មាញរបស់ប្រទេសកម្ពុជា បណ្តាលមកពីការរងឥទ្ធិពលនៃកត្តាផ្សេងៗនៃអន្តរកម្មទាំងក្នុង និងក្រៅប្រទេស។

ឯកត្តាចំបដែលអាតម្រង់ទិសនៃការអភិវឌ្ឍប្រទេសជាតិយ៉ាងមានប្រសិទ្ធភាពនោះគឺ បំណងប្រាថ្នា និងមនសិការរបស់ប្រជាជនកម្ពុជា។

ប្រវត្តិសាស្ត្របានបង្ហាញឲ្យឃើញថា ព្រះករុណាព្រះមហាវីរក្សត្រ នរោត្តម សីហនុ គឺជានិម្មិត្តរូបដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជនកម្ពុជា ទ្រង់មានព្រះហឫទ័យសន្តោសប្រណៃ ឆន្ទៈស្នេហាជាតិ

និងប្រជាជនកម្ពុជាព្រមទាំងមានប្រាជ្ញាឈ្លាសវៃ និង មានភាពអង់អាចក្លាហានមិនរាថយ ដែលនេបង្ហាញពីស្មារតីសុច្ឆន្ទៈ និងភាពអង់អាចក្លាហានរបស់ប្រជាជន។

នៅពេលដែលទ្រង់បានដាក់រាជ្យ ប្រទេសកម្ពុជានិងប្រជាជនកម្ពុជាបានប្រសិទ្ធនាមដ៏ខ្ពង់ខ្ពស់ជូនព្រះអង្គជា«ព្រះមហាវីរក្សត្រ»និងជា«បិតាជាតិខ្មែរ»

ដើម្បីជាការកត់ត្រាពីស្នាព្រះហស្ថដ៏អស្ចារ្យរបស់ព្រះអង្គជារៀងរហូត។ការប្រកាន់ខ្ជាប់នូវឯករាជ្យភាព និងបូរណ៍ភាពទឹកដីគឺជាគោលការណ៏ចំបងសម្រាប់កសាងប្រទេសរបស់ព្រះអង្គ។

នៅដើមសម័យកាលដំបូង នៅពេលព្រអង្គបានប្រយុទ្ធប្រឆាំងនឹងពួកអាណានិគមនិយមក្នុងការតស៊ូទាមទារនូវឯករាជ្យភាពនិងក្រោយមកបានប្រយុទ្ធប្រឆាំងនឹងចក្រពត្តិនិយមថ្មីដើម្បីការពារឯករាជ្យព្រះអង្គតែងតែប្រកាន់ខ្ជាប់គោលការណ៍មិនរាថយនិងមិនងាករេក្នុងគោលដៅទាមទារ“ឯករាជ្យ”និង“អព្យាក្រឹតសន្តិភាព”ជានិច្ច។

នៅចំពោះមុខការគំរាមកំហែងនៃ “ការបោះបង់ចោល” និង”ការផ្តាច់ទំនាក់ទំនង

“របស់ពួកអាណានិគមនិយមព្រះអង្គនៅតែប្រកាន់ខ្ជាប់នូវឆន្ទៈមុតមាំគឺ៖”ខ្ញុំត្រូវតែទាមទារឯករាជ្យអោយ ប្រជាជនកម្ពុជា មិនអាចព្រោះតែដើម្បីរក្សាទំនាក់ទំនងរវាងភាគីទាំងពីរបោះបង់ចោលនូវគោលដៅរបស់ខ្ញុំឡើយ”។

ព្រះអង្គយល់ច្បាស់អំពីពាក្យកុហកភូតភររបស់ក្រុមចក្រពត្តិនិយមថ្មីស្តីពី

“ការគំរាមកំហែងនិងឈ្លានពានរបស់បក្សកុម្មុយនិស្ត” តាំងពីដំបូងមកម្លេះ។

នៅឆ្នាំ១៩៥៥ ក្រោយពីព្រះអង្គបដិសេធមិនចូលជាសមាជិក “អង្គការសន្ធិសញ្ញាអាស៊ីអាគ្នេយ៍” ក្រុមចក្រពត្តិនិយមតែងតែប្រឆាំងរាល់សកម្មភាពរបស់ព្រះអង្គជានិច្ច។

ប៉ុន្តែ ព្រះអង្គនៅតែប្រកាន់ខ្ជាប់នូវគោលការណ៍និងគោលនយោបាយដឹកនាំរបស់ទ្រង់ជានិច្ច ក្នុងការលុបបំផ្លាញនូវសកម្មភាពលួចធ្វើឃាតនិងឧបាយកលរបស់សត្រូវនៅទាំងផ្លូវងងឹតនឹងផ្លូវភ្លឺនៅគ្រប់វិស័យ។

ទ្រង់អង្គអាចក្នុងការប្រើប្រាស់កម្លាំងដ៏ស្តួចស្តើងនៃប្រទេសដ៏តូចមួយទៅប្រយុទ្ធប្រឆាំងនឹងចក្រពត្តិនិយមដែលជាចក្រភពធមានឥទ្ធិពលខ្លាំងខ្លាំ។

ទ្រង់តែងតែមានឆន្ទៈមុតមាំ យុទ្ធសាស្ត្រមានភាពរស់រវើកព្រមទាំងមានចក្ខុវិស័យវែងឆ្ងាយនិងមានវិធានការបត់បែនយ៉ាងល្អក្នុងការដោះស្រាយនឹងបញ្ហាប្រឈម។ ទង្វើទាំងនេះមិនត្រឹមតែបង្ហាញពីភាពវៃឆ្លាត និងភាពប៉ិនប្រសប់របស់ព្រះអង្គប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីចរិតលក្ខណៈភាពអង្គអាចក្លាហានដែលជាអ្នកស្នេហាជាតិដ៏អស្ចារ្យផងដែរ។

ជំរុញការកែទម្រង់តាមយុគ្គសម័យ និងអភិវឌ្ឍន៍ដើម្បីសេចក្តីសុខចម្រើនរបស់ប្រជាជន គឺជាគោលដៅពេញមួយជីវិតរបស់ព្រះអង្គ ដើម្បីឆ្ពោះទៅរកវិថីអភិវឌ្ឍន៍។ព្រះអង្គយល់ដឹងយ៉ាងជ្រាលជញរៅអំពីប្រវត្តិសាស្ត្រ ព្រមទាំងបានតាក់តែងនូវជីវប្រវត្តិសង្ខេបនៃរាជវង្សានុវង្សខ្មែរ។

ភាពរីកចម្រើន និង ការធ្លាក់ចុះនៅក្នុងសម័យអង្គរនិងការបាត់បង់ទឹកដីមួយភាគធំក្រោយសតវត្សទី១៤គឺជាភាពសោកសៅបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ជាតិខ្មែរ។ចាប់តាំងពីពេលដែលព្រះអង្គឡើងគ្រងរាជ្យមកទ្រង់បានបេ្តជ្ញាចិត្តក្នុងការជំរុញការអភិវឌ្ឍប្រទេសជាតិអោយរីកចម្រើននាថ្ងៃអនាគត ដើម្បីជាការប៉ះប៉ូវលើប្រវត្តិសាស្ត្រដ៏អកុសលនៃប្រទេសមួយនេះ។

ដូច្នេះ ព្រះអង្គមានគំនិតអនុវត្ត ”ការរួមបញ្ចូលធាតុខ្លាំង”ក្នុងការស្វែងរកវិថីអភិវឌ្ឍន៍ដែលសាកសមនិងប្រទេសរបស់ខ្លួនព្រមទាំងបានធ្វើកំណែទម្រង់ពីរបបស្វ័យភាពនៃរាជានិយមកម្ពុជាទៅជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ដោយបានកាត់បន្ថយ រឺលុបបំបាត់នូវព្រះរាជសិទ្ធ ដើម្បីបង្កើននូវមតិសាធារណៈនិងសិទ្ធប្រជាពលរដ្ឋក្នុងយន្តការគ្រប់គ្រងប្រទេស។

ក្រោយមក ព្រះអង្គបានដាក់រាជ្យ ព្រមទាំងប្រើប្រាស់សមាភាពជាអ្នកនយោបាយម្នាក់ ចូលរួមប្រលូកក្នុងឆាកនយោបាយ ទទួលបាននូវសមិទ្ធិផលដ៏ពិសេសវិសាល។ ព្រះអង្គបានបង្កើត“របបសង្គមរាស្ត្រនិយម” តាមរយៈការរបោះឆ្នោត បង្កើតគណៈរដ្ឋមន្ត្រីគ្រប់គ្រង។ ម្យ៉ាងវិញទៀត ព្រះអង្គតែងតែរៀបចំកិច្ចប្រជុំ “សភាប្រជាជនជាតិ” ដើម្បីផ្តល់ឱកាសនិងសិទ្ធដល់ប្រជាជនចូលរួមពិគ្រោះយោបល់អំពីការងារប្រទេសជាតិ។ ចាប់ពីឆ្នាំ១៩៥៥ ដល់ឆ្នាំ ១៩៧០ “សម័យសង្គមរាស្ត្រនិយម”គឺជាសម័យកាលជឿនលឿន និងរីកចម្រើនបំផុតរបស់ប្រទេសកម្ពុជា។

ក្រៅពីកំណែទម្រង់នៃគោលនយោបាយដ៏មានប្រសិទ្ធភាពព្រះអង្គថែមទាំងមានគំនិតផ្តួចផ្តើមក្នុការធ្វើកំណែទម្រង់លើវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងពាណិជ្ជកម្មពង្រីងការគ្រប់គ្រងរដ្ឋ និងវិធានការជម្រុញលើផលិតកម្ម និងការលក់ចេញនៃផលិតផលកសិកម្មជាច្រើនដូចជា អង្ករ កៅស៊ូ។ល។

ព្រះអង្គថែមទាំងយកចិត្តទុកដាក់ទៅលើវិស័យអប់រំ វិស័យសុខាភិបាល វិស័យទូរគមាគមននិងវិស័យផ្សេងៗដែលជាវិស័យសំខាន់ពាក់ព័ន្ធទៅនឹងការរស់នប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេស បានអនុវត្តវិធានការដ៏មានប្រសិទ្ធភាព ក្នុងការអភិវឌ្ឍន៍ផលិតផលកសិកម្

ម និងកែសម្រួលជីវភាពកសិករឲ្យកាន់តែប្រសើរឡើងដូចជាការចែកដីដល់ប្រជាពលរដ្ឋដែលមិនមានដីកសិកម្ម ហើយជួយពួកគេបង្កើនបច្ចេកទេសផលិតកម្ម ដោយបានបង្កើតគណៈកម្មការកែលម្អលំនៅដ្ឋានជនបទនិងផ្តល់មូលនិធិគាំទ្រផ្នែកហិរញ្ញវត្ថុ។

ក្រៅពីនេះ ព្រះអង្គតែងតែចុះទៅចូលរួមសកម្មភាពពលកម្មនានានៅវាលស្រែដោយផ្ទាល់ ដើម្បីដកស្រង់បទពិសោធន៍ពីការរស់នៅរបស់ប្រជាជន។ព្រមទាំងបានបើកចរាចរណ៍ពិសេស ”ផ្លូវត្រង់”

ដើម្បីយាងទៅសួរសុខទុក្ខប្រជារាស្ត្រ ស្វែងយល់នូវទុក្ខលំបាករបស់ប្រជារាស្ត្រ និងជួយដោះស្រាយបញ្ហាលំបាកៗដែលនៅចំពោះមុខ។

បន្ទាប់ពីបានដាក់រាជ្យ ព្រះអង្គតែងតែផ្តល់ជាជំនួយដល់ប្រជាជនក្រីក្រជាប្រចាំ។ ហើយព្រះអង្គជាបុគ្គលដំបូងដែលជម្រុញនូវសកម្មភាពសប្បុរសធម៌នេះដែលជាគូរដ៏ល្អប្រសើរមួយដែលបញ្ជាក់អោយឃើញច្បាស់ពី “ការគោរព ស្រឡាញ់និងការផ្តល់ប្រយោជន៍ជូនប្រជាជន”។

ការពារយុត្តិធម៌អន្តរជាតិ រក្សាសន្តិភាពពិភពលោក គឺជាស្នាព្រះហស្ថដ៏សំខាន់របស់ព្រះអង្គក្នុងការជម្រុញវឌ្ឍនភាពរបស់មនុស្សជាតិ។

ក្នុងនាមជាពុទ្ធសាសនិកមួយអង្គ ព្រះអង្គបានអនុវត្តទៅតាម《គម្ពីមេត្តាធម៌ និងចិត្តបរិសុទ្ធ》ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ ”សេចក្តីសណ្តោះប្រណី និងអាណិតស្រឡាញ់”ទៅតាមគន្លងព្រះពុទ្ធសាសនាថេរវាទ។

ក្នុងព្រះហារទ័យរបស់ព្រះអង្គតែងតែងនឹករលឹកដល់ប្រជាជនកម្ពុជា ហើយនឹងប្រជាជនឥណ្ឌូចិន៣ប្រទេស (គឺ វៀតណាម កម្ពុជា និងឡាវ)។ នៅ៧០ឆ្នាំមុន ព្រះអង្គធ្លាប់បានពោលទៅកាន់ក្រុមអាណានិគមនិយមចាស់ថ្មីថា៖ ”ការទាមទារឯករាជ្យពេញលេញរបស់ប្រទេសមួយ គឺជាក្តីប្រាថ្នារួមមួយរបស់ឧបទ្វីបឥណ្ឌូចិន ៣ប្រទេស យើងមានមនោគមវិជ្ជាខុសពីបក្សកុម្មុយនិស្តវៀតណាមប៉ុន្តែយើងអាណិតអាសូរនូវការតស៊ូរំដោះជាតិរបស់ពួកគេ ”។

ឆ្លើយតបទៅនឹងការទទូចនិងបង្ខិតបង្ខំរបស់ភាគីអឺរ៉ុបក្នុងការអនុវត្តយុទ្ធសាស្ត្រ “អាស៊ីប្រឆាំងនឹងអាស៊ី” ព្រះអង្គបានបដិសេធព្រមទាំងពោលទៅកាន់គូភាគីវិញថា៖”កម្ពុជាសូមបដិសេធមិនធ្វើជាមូលដ្ឋានប្រឆាំងនឹងបក្សកុម្មុយនិស្តវៀតណាមឡើយ”។

ព្រះអង្គយល់ស្របយ៉ាងខ្លាំងចំពោះអ្វីដែលប្រធានហូជីមិញបានមានប្រសាសន៍៖”គ្មានអ្វីដែលមានតម្លៃជាងឯករាជ្យភាពរបស់ប្រទេសនោះទេ”។

លោកFU XUE ZHANGបានមានប្រសាសន៍ទៀតថា៖ ”ថ្វីត្បិតខ្ញុំនិងគាត់មានអាយុមិនដូចគ្នាមែនពិត ប៉ុន្តែយើងមានចំនុចដែលដូចគ្នានោះគឺ ”ពុះពារនិងតស៊ូការពារដើម្បីឯករាជ្យជាតិ ”។

ក្នុងរយៈកាលក្រោយមក ព្រះអង្គបានផ្តួចផ្តើមនូវសន្និសីទទីក្រុង ហ្សឺណែវពាក់ព័ន្ធនឹងបញ្ហាប្រទេសឡាវនិងសន្និសីទប្រជាជនកំពូលនៃឥណ្ឌូចិន៣ប្រទេស។

ព្រអង្គបានចូលរូមយ៉ាងសកម្មក្នុងការពង្រឹងមិត្តភាពរវាងប្រជាជនឧបទ្វីបឥណ្ឌូចិន៣ប្រទេស រួមគ្នាប្រឆាំងការឈ្លានពានរបស់បរទេសនិងទទួលបានជ័យជំនះទាំងស្រុង ព្រមទាំងទទួលបានសមិទ្ធិផលយ៉ាងធំធេងក្នុងប្រវត្តិសាស្ត្រ។

ព្រះករុណាព្រះមហាវីរក្សត្រ នរោត្តម សីហនុ មានព្រះទ័យទុកដាក់យ៉ាងខ្លាំងចំពោះសន្តិភាព និងការអភិវឌ្ឍន៍នៅតំបន់អាស៊ី និងពិភពលោក។ព្រះអង្គបានខិតខំប្រឹងប្រែងក្នុងការបង្កើត និងពង្រីកចលនាមិនចូលបក្សសម្ព័ន្ធ ដើម្បីគាំទ្រការបង្រួបបង្រួម និងប្រឆាំងការរើសអើងពូជសាសន៍។

ព្រះអង្គបានប្រកាន់ខ្ជាប់នូវ ”គោលការណ៍ទាំង៥ នៃការរួមរស់ដោយសន្តិភាព”និង ”គោលការណទាំង១០ប្រការក្នុងសន្និសីទក្រុងបានឌុង”តស៊ូមតិយ៉ាងសកម្មក្នុងការដោះស្រាយជម្លោះទឹកដីនិងជម្លោះអន្តរជាតិតាមរយៈការចរចាដោយសន្តិវិធី។

ព្រះអង្គបានជំទាស់នឹងការសាកល្បងនុយក្លេអ៊ែរនៅអាហ្វ្រិក។ ហើយព្រះអង្គក៏បានជំទាស់ចំពោះខ្លឹមសារមួយចំនួននៃសន្ធិសញ្ញាមិនសាយភាយអាវុធនុយក្លេអែរនៅទីក្រុងមូស្គូឆ្នាំ ១៩៦៣។

ទោះបីជាប្រទេសមហាអំណាចនុយក្លេអែរបានដាក់សម្ពាធមកលើព្រះអង្គក៏ដោយប៉ុន្តែព្រះអង្គនៅតែប្រកាន់ជំហរបដិសេធក្នុងការចុះហត្ថលេខា។

ក្នុងកាលទេសៈដែលពាក់ព័ន្ធទៅនឹងជោគវាសនារបស់មនុស្សទាំងអស់គ្នា ព្រះអង្គមិនមានការភ័យខ្លាចចំពោះអំណាចមិនឱនលំទោនចំពោះសម្ពាធ ហ៊ានការពារយុត្តិធម៌អន្តរជាតិ ហ៊ានលើកកម្ពស់ស្មារតីនៃមនសិការ នេះហើយជាចក្ខុវិស័យនិងអត្តចរិតថ្លៃថ្នូររបស់ព្រះអង្គក្នុងនាជាអ្នកនយោបាយអន្តរជាតិដ៏លេចធ្លោម្នាក់។

កាលពី៨០ឆ្នាំមុន សម្តេចសង្ឃរាជ ជួន ណាត បាននិពន្ធនូវកំណាព្យមួយបទជូនព្រះករុណាព្រះមហាវីរក្សត្រ នរោត្តម សីហនុ ដោយខ្លឹមសារកំណាព្យមានន័យដូចជា៖ ត្រូវតែម្ចាស់ការលើវិញាណ

និងជោគវាសនារបស់ខ្លួន បន្សល់ទុកនូវកេរ្តិ៍ដំណែល និងមរតកតរបស់មហានគរពីមួយជំនាន់ទៅមួយជំនាន់ ត្រូវមានឆន្ទៈរឹងមាំដូចថ្មប្រាសាទ ត្រូវចងចាំភាពរុងរឿងនៃសម័យអង្គរ

ត្រូវជឿជាក់មុតមាំលើមាតុភូមិខ្លួនជម្នះរាល់ឧបសគ្គដឹកនាំប្រទេសទៅកាន់ភាពរុងរឿង។ក្រោយមកកំណាព្យនេះបានក្លាយទៅជាទំនុកច្រៀងនៃភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជា និងបានច្រៀងតៗមកដល់បច្ចុប្បន្ននេះ។

ហើយនេះគឺជាការកោតសរសើរនិងគោរពដ៏ស្មោះស្ម័គ្របំផុតរបស់បងប្អូនជនរួមជាតិកម្ពុជាចំពោះព្រះអង្គ។កាលពី៥០ឆ្នាំមុន ខ្ញុំនិងមិត្តកម្ពុជា តែងតែច្រៀងចំរៀងមួយបទរួមគ្នា អត្ថន័យនៃចំរៀងមានន័យថា៖ ឱ! ប្រទេសចិនជាទីសេ្នហ៍ អ្នកគឺជាមហាអំណាច ដែលអាចឆ្មើងដ៏ឧត្តម ប៉ុន្តែអ្នកចេះគួរសម មិនរើសអើងធំឬតូចយ៉ាងណា អ្នកចេះការពារសមភាព ឯករាជ្យសេរីភាព សន្តិភាពមនុស្សលោក………។

នេះគឺជា បទ “ស្រណោះប្រទេសចិន” ដែលជាព្រះរាជនិពន្ធរបស់សម្តេចព្រះនរោត្តម សីហនុ ពេលដែលព្រអង្គបានយាងទៅទស្សនកិច្ចនៅប្រទេសចិននាដើមសតវត្សទី៦០ ។

ដោយការស្គាល់ច្បាស់ និងពោរពេញមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះប្រទេសចិន ព្រះអង្គបានចាត់ទុកប្រទេសចិន ជា “មាតុភូមិទីពីរ” ដែលទឹកព្រះទ័យដ៏ប្រពៃ និងសេចក្តីស្រលាញ់ដ៏ជ្រាលជ្រៅនេះ ធ្វើអោយប្រជាជនចិនជាច្រើនមានទឹកចិត្តរំភើបជាខ្លាំង។

ក្នុងឳកាសនេះ ខ្ញុំសូមសម្តែងនូវទឹកចិត្តគោរពស្រលាញ់យ៉ាងជ្រាលជ្រៅ ក្តីនឹករលឹកបំផុត ចំពោះមហាមិត្តដ៏ស្និទ្ធស្នាល និងមហិមាមួយអង្គនេះ៕

ដកស្រង់ពី៖ រស្មីកម្ពុជា