បណ្តាញសង្គម

ការនាំចេញស្រូវ និងអង្ករកម្ពុជាក្នុងរយៈពេល៩ខែ មានតម្លៃប្រមាណ ៨៥០.៤៤លានដុល្លារ

ភ្នំពេញៈ ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិសម្រាប់រយៈពេល ៣ត្រីមាសកើនបាន១០% ដែលមានបរិមាណសរុបចំនួន ៤៤៩.៣២៥ តោន ពោលគឺគិតជាទឹកប្រាក់មានចំនួន ២៨៦.៩០ លានដុល្លារសហរដ្ឋអាមេរិក។

សហព័ន្ធស្រូវអង្ករកម្ពុជាបានអះអាងថា ក្នុងរយៈពេល ៩ខែ នៃឆ្នាំ ២០២២ ប្រទេសកម្ពុជា បាននាំចេញអង្ករគ្រប់ប្រភេទបាន ចំនួន ៤៤៩.៣២៥ តោន ទៅកាន់គោលដៅចំនួន ៥៥ ដែលក្នុងនោះ

ប្រទេសចំនួន ៩ បាន គ្រប ដណ្តប់លើទីផ្សារនាំចេញអង្ករកម្ពុជាជាង ៨២% ដែលរួមមាន សាធារណៈរដ្ឋប្រជាមានិតចិន ៤៤,០៩% ប្រទេសបារាំង ១៤,៨៣% ប្រទេម៉ាឡេស៊ី ៥,៥៨% ប្រទេសហូឡង់ ៤.៦៥% ប្រទេសអ៊ីតាលី ២,៦៥% ប្រទេសហ្កាប៊ុង ២,៦៣% ប្រទេសព្រុយណេ ២,៤៤% ចក្រភពអង់គ្លេស ២,៤៥% និងប្រទេសអាឡឺម៉ង់ ២,០៨% ។

ប្រភពដដែលបានបន្តថា ប្រភេទអង្ករក្រអូបប្រណិតចំនួន ៣៩% ឬ ១៧៧ .៤៨១ តោន អង្ករសែនក្រអូបចំនួនជិត ២៩% ឬ ១២៨.៧៥៣ តោន អង្ករសគ្រាប់វែងចំនួនជិត ២៨% ឬ ១២៣. ៣១៨ តោន អង្ករចំហុយ ជាង ២% ឬ ១០ .៦៨០ តោន អង្ករសរីរាង្គចំនួនជិត ២% ឬ ៨.១០៦ តោន ។

ប្រភពដដែលបានបន្តថា ស្រូវ បានចំនួន ២.៣៥៧.៦៧៤ តោនដែលមានតម្លៃប៉ាន់ស្មានប្រមាណចំនួនជា ៥៦៣,៥៤ លាន ដុល្លារសហរដ្ឋអាមេរិកត្រូវបាននាំចេញវចេញទៅប្រទេសវៀតណាមក្នុងរយៈពេល៩ខែនៃឆ្នាំ២០២២៕

ដកស្រង់ពី៖ រស្មីកម្ពុជា