បណ្តាញសង្គម

គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា កំណត់យកថ្ងៃអង្គារ ប្រជុំព្រឺទ្ធសភា

ភ្នំពេញ៖ យោងតាមអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានឱ្យដឹងថាៈ នាព្រឹកថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២ នេះ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យក ថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ០៨:០០ នាទីព្រឹក ដើម្បីបន្តសម័យប្រជុំ លើកទី៩ ព្រឹទ្ធសភា នីតិកាលទី៤ ។

របៀបវារៈ គឺពិនិត្យ និងយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើពិធីសារទីបួន ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន ៕

ដកស្រង់ពី៖ រស្មីកម្ពុជា