បណ្តាញសង្គម

ពលករខ្មែរ១៣នាក់ ដែលអាជ្ញាធរថៃចាប់ ត្រូវបានដោះលែង វិញហើយ ជាថ្នូរនិងប្រាក់ម្នាក់ៗ ៦០ម៉ឺនរៀល

បន្ទាយមានជ័យ‌៖ ពលករខ្មែរ ១៣នាក់ ដែលអាជ្ញាធរថៃ បានចាប់ឃាត់ ខ្លួនតាំងពី ខែមិថុនា កន្លងទៅនោះ ត្រូវ បានដោះលែង និងបញ្ជូនមកដល់ ទឹកដី កំណើតវិញហើយ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីក្រុមគ្រួសារ ផ្តល់ប្រាក់ជូនអាជ្ញាធរថៃ ក្នុងម្នាក់ប្រមាណជា ៦០ម៉ឺនរៀល ។

ក្រុមពលករខ្មែរ ទាំង ១៣នាក់ បានឲ្យដឹងថា កាលពីខែឧសភា កន្លងទៅនេះ ពួកគេត្រូវបានមេខ្យល់ ពុំស្គាល់អត្ត សញ្ញាណ បានមកឆបោក ក្រោមលេសនាំ ទៅរកការងារ ធ្វើនៅប្រទេសថៃ ដោយបង់ប្រាក់ឲ្យ មេខ្យល់អស់ម្នាក់ៗ ប្រមាណ ២.០០០បាត ។

លុះដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៥ បន្ទាប់ពីសម្ងំលាក់ ខ្លួនស្វែងរកការងារ ធ្វើនៅក្នុង ទឹកដីថៃ ពួកគេក៏ត្រូវតម្រួតថៃ ចាប់ខ្លួនតែម្ដង ។ ក្រុមពលករ រងគ្រោះ ដោយក្រុមមេខ្យល់នេះ បានឲ្យដឹងទៀតថា រហូតដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៥ ក្រុមគ្រួ សារ បានយកលុយ ទៅបង់ឲ្យតម្រួតថៃ ម្នាក់ៗ ចំនួនប្រមាណ ៦០ម៉ឺនរៀល ទើបសមត្ថកិច្ចថៃ ព្រមដោះលែងមក វិញ។ ពលរដ្ឋខ្មែរ ដែលចាញ់បោកមេខ្យល់ ទៅរកការងារធ្វើ នៅប្រទេសថៃនេះ មានលំនៅឋាន នៅភូមិដូនទ្រ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ៕

ដកស្រង់ពី៖ដើមអម្ពិល