បាត់ដំបងៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ដើម្បីរក្សាបាននូវសុខសន្តិភាព ដែលរកបានដោយលំបា ក គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីបាន អះអាងថាមានតែគណបក្សប្រជាជនកម្ពុជាទេដែលអាចរក្សាបានសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ពីមុនប្រទេសរបស់យើងមានសង្គ្រាម ការធ្វើដំណើរទៅមកមានការលំបាក ឥឡូវប្រទេសយើងមានសន្តិភាពហើយ ត្រូវខិតខំរួមគ្នាការពារសន្តិភាពនេះឲ្យខានតែបាន ។
ទោះបីតម្លៃណាក៏ដោយ ហើយចំណុចនេះ ដើម្បីធានាថាមានសន្តិភាពរក្សាសន្តិភាពបានជម្រើសតែមួយគត់ គឺបោះឆ្នោតឱ្យគណបក្សប្រជាជន អាហ្នឹងសុខទាំងអស់គ្នាហើយ!» ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថាគណបក្សប្រជាជនកម្ពុជាគ្រប់គ្រងអំណាច គឺគណបក្សប្រជាជនកម្ពុជារកសន្តិភាពឲ្យប្រទេសបាន ហើយគណបក្សប្រជាជនកម្ពុជាគ្រប់គ្រងអំណាច គឺលទ្ធភាពរក្សាសន្តិ ភាពបានសម្រាប់ការពារអាយុជីវិតប្រជាពលរដ្ឋនៅទូទាំងប្រទេស។
សម្ដេចតេជោសង្ឃឹមថាប្រជា ពលដ្ឋនៅទូទាំងប្រទេសនឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាសម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ដ្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ បន្តទៀត
។ សម្តេចមានប្រសាសន៍បែបនេះនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសសំណេះ សំណាល និងផ្តល់ស្រូវពូជព្រមទាំងស្បៀងអាហារដល់ប្រជាពលរដ្ឋដែល រងគ្រោះដោយទឹកជំនន់នៅខេត្តបាត់ ដំបងចំនួន ១១.៥២៨ គ្រួសារ ៕
ដកស្រង់ពី៖ រស្មីកម្ពុជា