បណ្តាញសង្គម

រដ្ឋមន្រី្តក្រសួងវប្បធម៌ស្នើសាលាបារាំងចុងបូព៌ាប្រទេស ជួយលើការងារស្រាវជ្រាវបេតិកភណ្ឌរូបី និងអរូបី

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើឱ្យសាលាបារាំងចុងបូព៌ាប្រទេសជួយលើការងារស្រាវជ្រាវបេតិកភណ្ឌរូបី និងអរូបី ក៏ដូចជាការរៀបចំពង្រីកសារមនី្ទរជាតិ ។

ការស្នើសុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤តុលា នៅក្នុងជំបួបពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យ Nicolas Fiévé (នីកូឡាស់ ផែវេ) នាយកសាលាបារាំងចុងបូព៌ាប្រទេស ទើបទទួលភារកិច្ចថ្មីនៅទីស្តីការក្រសួង ។លោកស្រីរដ្ឋមន្រី្តបានមានប្រសាសន៍ថា

« វាជាការងារបន្ថែមដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកំពុងធ្វើការអំពាវនាវរកជំនួយផ្នែកបច្ចេកទេសពីសាលាបារាំងចុងបូព៌ា ប្រទេសក្នុងការបណ្តុះបណ្តាល ស្រាវជ្រាវ ជួសជុល និងថែទាំប្រាសាទក្នុងតំបន់អង្គរ

និងកិច្ចការផ្នែកវប្បធម៌ផ្សេងៗទៀត ក្រៅពីការងារបេតិកភណ្ឌរូបី និងការងារស្រាវជ្រាវផ្នែកបេតិកភណ្ឌអរូបី ដូចជា នរវិទ្យា ជំនឿទំនៀបទម្លាប់ របាំ ជាពិសេសការងាររៀបចំពង្រីកសារមនី្ទរ។

ថាតើសាលាបារាំងចុងបូព៌ា ប្រទេសអាចផ្តល់ជាអ្នកជំនាញបច្ចេកទេសក្នុងការរៀបចំសារមនី្ទរឲ្យក្លាយជាលក្ខណៈស្តង់ដារមួយ? »។

ជាការឆ្លើយតបលោកសាស្រ្តាចារ្យ Nicolas Fiévé (នីកូឡាស់ ផែវេ) បានបង្ហាញពីផែនការ ការងារទៅថ្ងៃអនាគត រួមទាំងផែនការការងារជួសជុលប្រាសាទ និងការស្រាវជ្រាវទាក់ទង

នឹងប្រវតិ្តសាស្រ្តបុរាណវិទ្យា និងតំបន់ផ្សេងៗ ក៏ដូចជាតំបន់អង្គររួមទាំងការងារដែលសាលាបារាំងចុងបូព៌ាប្រទេសបានធ្វើការជាមួយក្រសួងវប្បធម៌នាពេលកន្លងមក

និងកំពុងធ្វើទាក់ទងនឹងសារមនី្ទរជាតិ។ ទន្ទឹមនឹងនោះលោកសាស្រ្តាចារ្យក៏មានបំណងបន្តធ្វើកិច្ចសហប្រតិបតិ្តការនាពេលអនាគតលើការបណ្តុះបណ្តាលធនធានមនុស្សជាមួយសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងក្របខណ្ឌរួមដែលធ្លាប់បានធ្វើការបណ្តុះបណ្តាលរួចមកហើយ

អំពីកម្រិតអនុបណ្ឌិតនៅមហាវិទ្យាល័យបុរាណវិទ្យា។លោកសាស្ត្រាចារ្យបានបន្តថានេះជាផែនការដែលទើបមកទទួលអណតិ្តថ្មីរបស់លោកសាស្រ្ត

និងជាដំណើរលើកដំបូងមកកាន់កម្ពុជា ដើម្បីស្វែងរកកិច្ចសហប្រតិបតិ្តការរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសាលាបារាំងចុងបូព៌ាប្រទេស៕

ដកស្រង់ពី៖ កម្ពុជាថ្មី