បណ្តាញសង្គម

ឯកឧត្តម ហ៊ុន ម៉ានី៖ ទង្វើស្មោកគ្រោកជាន់ឈ្លីរាជបល្ល័ង្កកម្ពុជា​​របស់ទណ្ឌិត សម រង្ស៊ី​ មិនអាច​អត់ឱនជាដាច់ខាត

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភានៅថ្ងៃទី ២៥ ខែតុលានេះបានហៅសកម្មភាពរបស់ទណ្ឌិត សម រង្ស៊ី គឺជាទង្វើស្មោកគ្រោកជាន់ឈ្លីរាជបល្ល័ង្ករបស់កម្ពុជា

ជាបន្តបន្ទាប់ដែលបង្ហាញពីសីលធម៌បែបអនាថា ភាពអន់ និងអវិជ្ជារបស់ទណ្ឌិតសម រង្សី។មន្ត្រីជាន់ខ្ពស់រដ្ឋសភាកម្ពុជារូបនេះថ្លែងថា

ក្នុងនាមជាប្រជាពលរដ្ឋខ្មែរលោកពិតជាមិនអាចទទួលយកបាននូវពាក្យសម្តីអគតិប្រមាថដ៏ធ្ងន់ធ្ងរបំផុតរបស់ទណ្ឌិត សម រង្ស៊ី តាមរយៈវីដេអូខ្លីដែលត្រូវបានផ្សព្វផ្សាយនាពេលថ្មីៗនះ ចំពោះព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រ ដែលព្រះអង្គជានិមិត្តរូបនៃឯកភាពជាតិថា គ្មានមនសិការជាតិ និងក្បត់ជាតិ។

ឯកឧត្តម ហ៊ុន ម៉ានីអះអាងថា ការប្រើប្រាស់ពាក្យសម្តី និងទង្វើស្មោកគ្រោកជាន់ឈ្លីរាជបល្ល័ង្គរបស់កម្ពុជាជាបន្តបន្ទាប់ បានសបញ្ជាក់ពីចរិតដ៏គឃ្លើន និងអាកប្បកិរិយាក្បត់ជាតិ របស់ទណ្ឌិតម្នាក់នេះ ដែលមិនអាចអត់ឱនឲ្យបានជាដាច់ខាត។

ហើយថា ទង្វើនេះមិនត្រឹមតែជាការបង្ហាញពីសីលធម៌បែបអនាថា នៃការដឹកនាំរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបើកដៃឲ្យបរទេសផ្តើមមាក់ងាយមកលើកិត្តិយសជាតិរបស់យើង។

ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានីក៏ផ្ដាំទៅ ទណ្ឌិត សម រង្ស៊ី បញ្ឈប់នូវវិធីសាស្រ្តបែបកខ្វក់ និងគ្មានការទទួលខុសត្រូវ ជាពិសេសការជាន់ឈ្លីរាជបល្ល័ង្គរបស់កម្ពុជា ក៏ដូចជាការអុចអាល ញុះញង់សព្វបែបយ៉ាងដែលរំខានដល់ប្រជាពលរដ្ឋដែលកំពុងរួមរស់យ៉ាងសុខសាន្ត

ក្នុងសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាជាបន្ទាន់

ព្រោះថាការធ្វើនយោបាយរបៀបលោកនេះហើយដែលធ្វើឲ្យប្រទេសកម្ពុជាបាត់បង់មុខមាត់ និងផលប្រយោជន៍ ដែលលោកផ្ទាល់មិនដែលចេះទទួលខុសត្រូវឡើយ៕

ដកស្រង់ពី៖ កម្ពុជាថ្មី