បណ្តាញសង្គម

មជ្ឈមណ្ឌល​បច្ចេកវិទ្យា AUPP និង​ក្រុមហ៊ុន LGMS BERHAD ចុះ​អនុស្សរណៈ​យោគយល់​លើ​វិស័យ​សន្តិសុខ​បច្ចេកវិទ្យា

ភ្នំពេញ៖មជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP និងក្រុមហ៊ុន LGMS BERHAD នាថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២បានប្រារព្ធពិធីចុះអនុស្សរណៈយោគយល់ដែលមានគោលបំណងផ្តល់ឱកាសឱ្យនិស្សិតរបស់ AUPP ទៅធ្វើកម្មសិក្សានៅក្រុមហ៊ុន LGMS BERHAD ដើម្បីបង្កើតអ្នកជំនាញផ្នែកសន្តិសុខបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ពិធីចុះហត្ថលេខានេះ បានមានការអញ្ជើញចូលរួមពីលោក លឹម តារារិទ្ធ នាយកប្រតិបត្តិនៃ AUPP Co., LTD និងលោក Fong Choong Fook នាយកប្រតិបត្តិក្រុមហ៊ុន LGMS BERHAD ។

តាមរយៈអនុស្សរណៈនេះ នឹងផ្តល់ឱកាសកម្មសិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យាសម្រាប់និស្សិត AUPP ,ផ្តល់ឱ្យ LGMS BERHAD មានទំនាក់ទំនងជាមួយអ្នកជំនាញផ្នែកសន្តិសុខបច្ចេកវិទ្យានិងអ្នកឯកទេសខាងបច្ចេកវិទ្យាដែលមានទេពកោសល្យក្នុងប្រទេសកម្ពុជា,

បង្កើនជំនាញសន្តិសុខបច្ចេកវិទ្យាសម្រាប់វិស័យឯកជន និងវិស័យសាធារណៈនិងជំរុញប្រទេសកម្ពុជាឱ្យបោះជំហានទៅមុខក្នុងវិស័យសន្តិសុខបច្ចេកវិទ្យា និងឧត្តមភាពបច្ចេកវិទ្យាទាំងក្នុង និងក្រៅប្រទេស។

មជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP ដែលជាផ្នែកមួយរបស់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ត្រូវបានគេរំពឹងថានឹងផ្តល់នូវទីតាំងសម្រាប់ការចាប់ផ្តើមអាជីវកម្មផ្នែកបច្ចេកវិទ្យា សាជីវកម្ម និងអ្នកជំនាញដើម្បីបង្កើតគុណតម្លៃ និងសក្តានុពល។

មជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP នឹងផ្តល់កន្លែង ធនធាននិងការណែនាំសម្រាប់ការចាប់ផ្តើអាជីវកម្មបច្ចេកវិទ្យាដែលត្រូវបានជ្រើសរើសនៅក្នុងប្រទេសកម្ពុជា។

គោលដៅនៃមជ្ឈមណ្ឌលនេះគឺដើម្បីឱ្យយុវជនកម្ពុជាឈានដល់សមភាពសកល និងរួមចំណែកដល់ការផ្លាស់ប្តូរសេដ្ឋកិច្ចឌីជីថលកម្ពុជា។

តាមរយៈមជ្ឈមណ្ឌល ATC ក្រុមហ៊ុនបច្ចេកវិទ្យាសាកលនានានឹងអាចចូលដំណើរការបានកាន់តែប្រសើរឡើងចំពោះការអភិវឌ្ឍទេពកោសល្យបច្ចេកវិទ្យាកម្ពុជានិងទីផ្សារបច្ចេកវិទ្យាកម្ពុជា។

ជាងនេះទៅទៀត កម្ពុជានឹងកសាង និងទទួលបានអ្នកជំនាញសន្តិសុខបច្ចេកវិទ្យាជាច្រើននៅក្នុងប្រទេសរបស់ខ្លួន។មជ្ឈមណ្ឌលបច្ចេកវិទ្យា ATC ក៏នឹងផ្តល់នូវដំណោះស្រាយសិក្សារៀនសូត្រ និងការអភិវឌ្ឍន៍លំដាប់ពិភពលោកដល់អ្នកជំនាញ និងអ្នកផ្តល់ការងារក្នុងប្រទេសកម្ពុជាដែលផ្តោតលើកម្មវិធីអភិវឌ្ឍន៍ជំនាញផ្នែកឧស្សាហកម្មជាក់លាក់ និងគ្រប់គ្រងសំខាន់ៗ។

លើសពីនេះ មជ្ឈមណ្ឌលបច្ចេកវិទ្យា ATC មានគោលបំណងផ្តល់នូវកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាពដឹកនាំ ដើម្បីបំពេញគម្លាតជំនាញក្នុងដំណើរការរីកចម្រើននៃសាជីវកម្មនៅក្នុងកម្ពុជា និងផ្តោតលើការអភិវឌ្ឍន៍ផ្នែកបច្ចេកទេស សាជីវកម្ម និងភាពជាអ្នកដឹកនាំ។

ក្រុមហ៊ុន LGMS BERHAD ដែលបានបង្កើតឡើងក្នុងឆ្នាំ 2005 បានកសាងកេរ្តិ៍ឈ្មោះខ្លួនដោយភាពសុចរិតភាព តម្លៃខ្ពង់ខ្ពស់ និងការអនុវត្តដ៏ល្អបំផុត។

LGMS BERHADផ្តល់សេវាសន្តិសុខប្រកបដោយវិជ្ជាជីវៈដល់អតិថិជនក្នុងស្រុក តំបន់ និងអន្តរជាតិ។ LGMS BERHADមានមោទនភាពជាក្រុមហ៊ុនដែលមានការរក្សាភាពអព្យាក្រឹតតែមួយគត់ដែលមានបទពិសោធន៍ក្នុងនាមជាអ្នកផ្តល់សេវាសន្តិសុខតាមអ៊ីនធឺណិត ។

LGMS BERHAD មិនលក់ដំណោះស្រាយសុវត្ថិភាព សូហ្វវែរឬហាដវែរដែលអាចប៉ះពាល់ដល់ផលប្រយោជន៍អតិថិជនរបស់ខ្លួនទេ៕

ដកស្រង់ពី៖  រស្មីកម្ពុជា