កំពង់ស្ពឺៈ កម្ពុជាបានដំណើរការបញ្ជូនគ្រឿងសម្ភារៈ បរិក្ខាទៅកាន់តំបន់បេសកកម្មរបស់អង្គការសហប្រជាជាតិជាទី ដែលកងកម្លាំងយោធាមួកខៀវកម្ពុជាបាន និងកំពុងឈរជើងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិសំដៅស្វែងរកភាពសុខសាន្តជូនដល់មនុស្សជាតិលើសកលលោក។
ក្នុងយុទ្ធដំណើរបញ្ជូនគ្រឿងសម្ភារៈ បរិក្ខាសរុបចំនួន៦៩មុខទៅកាន់តំបន់បេសកកម្មរបស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលឋដែលប្រារព្ធឡើងនាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២
នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិឋ(PKO)ឋស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺសំដៅឆ្ពោះទៅកាន់កំពង់ផែអន្តរជាតិក្រុងព្រះសីហនុផ្ទុកតាមនាវាដែលរ៉ាប់រងដោយអង្គការសហប្រជាជាតិ
ឆ្ពោះទៅកាន់គោលដៅនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលនោះ នាយឧត្តមសេនីយ៍សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ
និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានថ្លែងបញ្ជាក់ថាៈ គ្រឿងសម្ភារៈ បរិក្ខាសំដៅបម្រើឲ្យដល់បេសកកម្មរក្សាសន្តិភាពខាងលើនេះមានរថយន្តតូច ធំ ចំនួន២៧គ្រឿងរួមមានៈ រថយន្តធុនធំប្រភេទ HMMWV ចំនួន១១គ្រឿង
រថយន្តប្រភេទMPV-1 ចំនួនបួនគ្រឿង រថយន្ត តូយ៉ូតា ចំនួនបីគ្រឿង ហ្វ័ត៍ចំនួនប្រាំគ្រឿង និងរថយន្តនីស្សាន់មួយគ្រឿង កុងទីន័រចំនួន៣៥ទូ រ៉ឺម៉កសណ្តោងបីគ្រឿង និងស៊ីទែនចំនួនបួន។
នាយឧត្តមសេនីយ៍សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយមជ្ឈមណ្ឌលរក្សាសន្តិភាពបានថ្លែងបញ្ជាក់បន្តថាៈការចាត់បញ្ជូនគ្រឿងសម្ភារៈ
និងបរិក្ខាសម្រាប់បេសកកម្មកងកម្ទេចគ្រឿងផ្ទុះថ្មីទៅកាន់តំបន់បេសកកម្មអាហ្វ្រិកកណ្តាលនាពេលនេះបន្ទាប់ទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
ប្រមុខកងយោធាមួកខៀវកម្ពុជា នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងបញ្ជាក់ប្រាប់ដល់បណ្តាញឃោសនាជាតិមុនចេញយុទ្ធដំណើរពីសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិឆ្ពោះទៅកាន់
កំពង់ផែអន្តរជាតិក្រុងព្រះសីហនុថាៈ មុនពេលបីសប្តាហ៍ដែលគ្រឿងសម្ភារៈ បរិក្ខាខាងលើនេះទៅដល់គោលដៅកម្ពុជានឹងបញ្ជូនកងកម្លាំងមួកខៀវកម្ពុជាក្នុងកងឯកភាកម្ទេចគ្រាប់មិនទាន់ផ្ទុះចំនួន១០១នាក់ទៅទទួលគ្រឿងសម្ភារៈ បរិក្ខាទាំងនេះនៅរដ្ឋធានីបាំងហ្គី សាធារណរដ្ឋអាហ្វ្រិកកណ្តាល៕
'
ដកស្រង់ពី៖ រស្មីកម្ពុជា