បណ្តាញសង្គម

រសៀលនេះ សារមន្ទីរជាតិនឹងរៀបចំបាឋកថាសាធារណៈ ស្តីពី «មរតកបេតិកភណ្ឌវប្បធម៌ និងអារ្យធម៌ខ្មែរ»

(ភ្នំពេញ)៖ សារមន្ទីរជាតិនឹងរៀបចំបាឋកថាសាធារណៈជាស៊េរីស្តីពី «មរតកបេតិកភណ្ឌវប្បធម៌ និងអារ្យធម៌ខ្មែរ» មានប្រធានបទសំខាន់ៗចំនួន២។

តាមសេចក្តីជូនដំណឹង ដែលបណ្តាញ Fresh News ទទួលបាន បាឋកថានេះ នឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ០២៖០០រសៀលនេះ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ របស់សារមន្ទីរជាតិកម្ពុជា។ ប្រធានបទចំនួន២ ក្នុងបាឋកថានោះ រួមមាន៖

១៖ «គំនូរបុរាណលើថ្ម» ដោយលោក ហេង ថាន ជាអគ្គនាយករងអាជ្ញាធរជាតិសំបូរព្រៃគុក

២៖ «សិល្បៈគំនូរលើថ្មនៅតំបន់អាស៉ីអាគ្នេយ៍ និងទស្សនវិស័យសម្រាប់ប្រទេសកម្ពុជា» ដោយលោកបណ្ឌិត ណូអែល ហាយដាលហ្គូ តាន់ អ្នកឯកទេសជាន់ខ្ពស់ផ្នែកបុរាណវិទ្យានៃមជ្ឈមណ្ឌលបុរាណវិទ្យា

និងវិចិត្រសិល្បៈរបស់អគ្គលេខាធិការអប់រំអាស៊ាន នៅទីក្រុងបាងកក។ សូមជម្រាបថា បាឋកថានេះធ្វើជាភាសាអង់គ្លេស ហើយមានការប្រែសម្រួលជាភាសាខ្មែរ៕

ដកស្រង់ពី៖ Fresh News