បណ្តាញសង្គម

​​កម្ពុជា​ស្ថិ​ត​ក្នុង​ចំណោម​ប្រទេស​ដែល​មានការ​សប្បាយចិត្ត​តិច​ជាងគេ

ប្រទេសកម្ពុជាត្រូវបានគេរកឃើញថា ស្ថិតនៅក្នុងចំណោមប្រទេសដែលមានការសប្បាយចិត្តតិចជាងគេ ដោយមានលេខរៀងទី១១២ ក្នុងចំណោមប្រទេស១៤៦ដែលត្រូវបានស្រាវជ្រាវ ចំណែកប្រទេសហ្វាំង ឡង់ គឺជាប្រទេសជាប់ចំណាត់ថ្នាក់លេខមួយជាប្រទេសដែលមានការសប្បាយរីករាយបំផុត។

នេះបើតាមការសិក្សាស្រាវជ្រាវឆ្នាំ២០២២ របស់ស្ថាប័ន World Population Review។

ស្ថាប័ននេះក៏បានអោយដឹងផងដែរថា ក្នុងចំណោមប្រទេសអាស៊ានទាំង១០ គឺប្រទេស សិង្ហបុរីមានការសប្បាយរីករាយច្រើនជាងគេបំផុត ដោយជាប់ចំណាត់ថ្នាក់លេខ១ ក្នុងអាស៊ាន និងលេខ៣២ ក្នុងពិភពលោក។

ចំណែកប្រទេសថៃជាប់លេខ២ បន្ទាប់ពីសិង្ហបុរី។ហ្វីលីពីនជាប់លេខ ៣ វៀតណាមជាប់លេខ៤ ម៉ាឡេស៊ីលេខ៥ ឥណ្ឌូនេស៊ីលេខ៧ ប្រទេសឡាវលេខ៨

និងប្រទេសភូមាជាប់លេខចុងក្រោយគេ គឺលេខ ១០ក្នុងតំបន់អាស៊ាន។ចំណែកប្រទេសចំនួន១០ ដែលមានការសប្បាយចិត្តច្រើនជាងគេបំផុតក្នុងពិភពលោក

រួមមាន ប្រទេសហ្វាំងឡង់ជាប់លេខ១ ប្រទេសដាណឺម៉ាកជាប់លេខ២ ប្រទេសស្វីសជាប់លេខ៣ ប្រទេសអាយលែន្សជាប់លេខ៤ ប្រទេសនីដឺលែនជាប់លេខ៥

ប្រទេសន័រវ៉េសជាប់លេខ ៦ ប្រទេសស៊ុយអែតជាប់លេខ៧ ប្រទេសលុចហ្សំបួរ ជាប់លេខ៨ ប្រទេសញូហ្ស៊ីលែនជាប់លេខ៩ និងប្រទេសអូស្ត្រៀជាប់លេខ១០។

ចំណែកប្រទេសអាហ្វហ្គានីស្ថាន គឺជាប្រទេសមានការសប្បាយចិត្តតិចជាងគេបំផុត ក្នុងពិភពលោកដោយស្ថិតនៅលេខរៀងចុងក្រោយគេ គឺលេខ១៤៦។ការសិក្សាស្រាវជ្រាវទៅលើកម្រិតនៃការសប្បាយចិត្តរបស់ប្រជាជន គឺធ្វើឡើងដោយផ្អែកលើកត្តាចំនួន៦

គឺ ប្រាក់ចំណូលប្រចាំឆ្នាំរបស់មនុស្សម្នាក់ៗការគាំទ្រសង្គមជីវិតរស់នៅជាមធ្យម សេរីភាពនៃ ជម្រើសជីវិតដោយខ្លួនឯង សណ្តានចិត្តរបស់ប្រជាជននៃប្រទេសមួយ និងកម្រិតនៃអំពីអំពើពុករលួយ៕

ដកស្រង់ពី៖ កោះសន្តិភាព