បណ្តាញសង្គម

គម្រោងអនាគតបៃតងកម្ពុជា​ជំរុញកាត់បន្ថយ​ការប្រើប្រាស់​គ្រឿងសង្ហារិម​ធ្វើពីឈើប្រណិត

គម្រោងអនាគតបៃតងកម្ពុជា USAID នៅថ្ងៃទី ៣១ ដំណាច់ខែតុលា ឆ្នាំ ២០២២នេះ បានផ្ដួចផ្ដើមរៀបចំសិក្ខាសាលាមួយពិភាក្សាលើកជាគោលនយោបាយ និងបច្ចេកទេសដើម្បីជួយកាត់បន្ថយតម្រូវការប្រើប្រាស់គ្រឿងសង្ហារិមដែលធ្វើពីឈើប្រណិត។

វេទិកានេះរៀបចំឡើងដើម្បីពិភាក្សាប្រមូលមតិយោបល់ពីភាគីពាក់ព័ន្ធរួមមានក្រសួងពាក់ព័ន្ធ អង្គការដៃគូ និងវិស័យបរិស្ថាន វិស័យឯកជនលើគោលនយោបាយពាក់ព័ន្ធអំពីការកាត់បន្ថយការប្រើប្រាស់គ្រឿងសង្ហារិមផលិតពីឈើប្រណិត។

លោក អ៊ុក ស៊ីសុវណ្ណ ប្រធានគម្រោងអនាគតបៃតងកម្ពុជា នៃអង្គការ USAID បានឱ្យដឹងថា គម្រោងនេះផ្ដោតទៅលើការចូលរួមផ្លាស់ប្ដូរឥរិយាបថសង្គមឆ្ពោះទៅរកការកាត់បន្ថយតម្រូវការប្រើប្រាស់គ្រឿងសង្ហារិមធ្វើពីឈើប្រណិត ដោយភាគីពាក់ព័ន្ធទាំងរដ្ឋ និងឯកជនចូលរួមថែរក្សាព្រៃឈើឲ្យបានកាន់តែយូរអង្វែង។

លោក អ៊ុក ស៊ីសុវណ្ណបញ្ជាក់ថា «ពីមុនយើងមានព្រៃច្រើនលើសលុប លើសពីតម្រូវការយើងអាចយកមកអភិវឌ្ឍសេដ្ឋកិច្ចសង្គមបានមួយចំនួន តែពេលឥឡូវយើងចង់អស់ហើយ ឈើប្រណិតរបស់យើងក៏បាត់បង់មួយចំនួន ចឹងពេលវេលានេះយើងខំលើកគោលការណ៍មួយចំនួនដែលយើងត្រូវដាក់ទៅរដ្ឋាភិបាលបំពេញចំណុចខ្វះខាត ដើម្បីរក្សាឈើប្រណិត»។

ការលើកឡើងនេះត្រូវបានមតិមួយចំនួនមើលឃើញថា ហាក់ដើរផ្ទុយពីគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការលើកទឹកចិត្តឲ្យដាំឈើប្រណិត និងប្រើប្រាស់ឈើប្រណិតឲ្យបានច្រើន។

ទោះយ៉ាងណា លោក ណៅ ធួក រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា រាជរដ្ឋាភិបាលមានគោលនយោបាយលើកទឹកចិត្តក្នុងការដាំឈើប្រណិតដូចជាក្រញួង នាងនួន បេងជាដើម ខណៈបច្ចុប្បន្ននេះឈើប្រភេទនេះគឺរដ្ឋដាំបានច្រើនដែរហើយ។

ឈើប្រណិតដាំដើម្បីប្រើប្រាស់ និងនាំចេញក៏ប៉ុន្តែ បើមើលមួយភ្លែតថាគម្រោងនេះដូចផ្ទុយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។សម្រាប់លោក ណៅ ធួក យល់ឃើញថា

គម្រោងនេះមិនហៅថាផ្ទុយទេ ខណៈឈើប្រណិតយើងនៅតែប្រើក៏ប៉ុន្តែប្រើដោយវិធីសន្សំសំចៃឲ្យអស់សក្ដានុពលនៃឈើប្រណិតពីព្រោះការធ្វើតុ ទូ កៅអី គឺត្រូវលៃលក មិនមែនយកទៅធ្វើទាំងដុំៗដូចសព្វថ្ងៃនោះទេ។

បើតាមលោក ណៅ ធួក តម្រូវការឈើប្រណិតនៅស្រុកខ្មែរនៅតែមានច្រើនដោយសារតែសេដ្ឋកិច្ចនៅតែបន្តរីកចម្រើនហើយប្រជាពលរដ្ឋប្រមាណ ២០ភាគរយ មានលទ្ធភាពក្នុងការប្រើប្រាស់ឈើប្រណិតក្រៅតែពីការនាំចេញទៅក្រៅ៕

សម្រាប់លោក ណៅ ធួក យល់ឃើញថា គម្រោងនេះមិនហៅថាផ្ទុយទេ ខណៈឈើប្រណិតយើងនៅតែប្រើក៏ប៉ុន្តែប្រើដោយវិធីសន្សំសំចៃឲ្យអស់សក្ដានុពលនៃឈើប្រណិតពីព្រោះការធ្វើតុ ទូ កៅអី គឺត្រូវលៃលក មិនមែនយកទៅធ្វើទាំងដុំៗដូចសព្វថ្ងៃនោះទេ។

បើតាមលោក ណៅ ធួក តម្រូវការឈើប្រណិតនៅស្រុកខ្មែរនៅតែមានច្រើនដោយសារតែសេដ្ឋកិច្ចនៅតែបន្តរីកចម្រើនហើយប្រជាពលរដ្ឋប្រមាណ ២០ភាគរយ មានលទ្ធភាពក្នុងការប្រើប្រាស់ឈើប្រណិតក្រៅតែពីការនាំចេញទៅក្រៅ៕

ដកស្រង់ពី៖ កម្ពុជាថ្មី