បណ្តាញសង្គម

ឯកឧត្តម ខៀវ កាញារីទ្ធ បាននាំយកថវិការ ៥.០០០ ដុល្លារអាមេរិក ដើម្បីជួយបង្ហើយការសាងសង់ អគារសាលារៀនមួយខ្នង នៅសមាគមន៍អភិវឌ្ឍន៍កសិកម្ម កំពង់ប្រាសាទ

កណ្តាល៖ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្មាំ២០១៥នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាននាំយកថវិការ ៥.០០០ ដុល្លារអាមេរិក ដើម្បីជួយបង្ហើយ ការសាងសង់ អគារសាលារៀនមួយខ្នង នៅសមាគមន៍ អភិវឌ្ឍន៍កសិកម្ម កំពង់ប្រាសាទ ដែលស្ថតនៅក្នុង ភូមិកពង់ប្រាសាទ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ។

 ជាមួយគ្នានោះដែរ ឯកឧត្តម  ក៍បានចែកជូនសិស្សានុសិស្ស ចំនួន៣៣០នាក់ ក្នុងម្នាក់ៗ ទទួលបាន សៀវភៅសរសេរ ប៊ិច និងថវិកា ១០.០០០រៀល  លោកគ្រូអ្នកគ្រូ ២៦នាក់ ក្នុងម្នាក់ៗទទួលបាន ថវិការ ៥០.០០០រៀល ព្រមទាំង លោកមេឃុំ ថវិការ ១០០ដុល្លារ ផងដែរ ៕