បណ្តាញសង្គម

កម្ពុជាសង្ឃឹមថា អាចនឹងដកខ្លួនចេញពីបញ្ជីប្រផេះនៃក្រុមប្រទេសដែលមានហានិ

រាជធានីភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានសង្ឃឹមថា កម្ពុជាអាចនឹងដកខ្លួនចេញបញ្ជីប្រផេះនៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់ នាដើមឆ្នាំ២០២៣ ដោយសារតែឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់។

ការលើកឡើងរបស់សម្ដេច ស ខេង បែបនេះក្រោយពីក្រុមការងារហិរញ្ញវត្ថុ ហៅកាត់ថា (FATF) មានមូលដ្ឋាននៅទីក្រុងប៉ារីស កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ បានសម្រេចបន្តដាក់កម្ពុជាឲ្យស្ថិតក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់ ដែលពិភពលោកត្រូវបង្កើនការតាមដានក្នុងឆ្នាំនេះ។

បញ្ជីប្រផេះមានន័យថា កម្ពុជានៅតែស្ថិតក្នុងចំណោមប្រទេសមានហានិភ័យលើការលាងលុយកខ្វក់។ ក្រោយបញ្ចប់កិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់

និងហិរញ្ញប្បទានភេវកម្ម និងហិរញ្ញប្បទានដល់ការរីករាយសាយអាវុ.ធមហាប្រល័យ(គ.ស.ហ )នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា សម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់។ សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថា ៖

«ដោយសាររបាយការណ៍ចុងក្រោយ គឺអង្គការ FATF បានទទួលស្គាល់ ហើយអង្គការ FATF នឹងចាត់តាំងក្រុមការងារដើម្បីចុះមក On-site Visit ហើយការប្រជុំរបស់យើងថ្ងៃនេះ គឺជាការប្រជុំដើម្បីត្រៀមរៀបចំទទួលស្វាគមន៍ការចុះធ្វើ On-site Visit នេះ នៅខែមករា ឆ្នាំ២០២៣។នេះជាក្ដីសង្ឃឹមរបស់យើងយើងសង្ឃឹមថា អាចនឹងដកខ្លួនចេញបញ្ជីប្រផេះឱ្យបាន ដោយសារតែឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាល ហើយក៏ដូចជា កិច្ចខិតខំប្រឹងប្រែងពីគ្រប់ក្រសួង-ស្ថានប័ន្ធដែលមានការពាក់ព័ន្ធក្នុងការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់»

។ ទាក់ទិននឹងកិច្ចប្រជុំសម្ដេចក្រឡាហោម ស ខេង បានលើកឡើងថាកិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីវា.យតម្លៃអំពីលទ្ធផលនៃសេចក្ដីសម្រេចរបស់មហាសន្និបាតក្រុមការងារហិរញ្ញវត្ថុ FATF (Financial Action Task Force)លើរបាយការណ៍វឌ្ឍនភាពជុំទី១០ របស់កម្ពុជា

និងការដាក់ចេញទិសដៅការងារបន្ត ដើម្បីត្រៀមលក្ខណៈឱ្យបានល្អសម្រាប់ការចុះមកពីនិត្យដោយផ្ទាល់ក្នុងអំឡុងខែមករា ឆ្នាំ២០២៣ សំដៅដកកម្ពុជាចេញពីបញ្ជីប្រផេះរបស់FATFនាពេលខាងមុខ។

សម្ដេចរម្លឹកថា នៅក្នុងកិច្ចប្រជុំលើកទី៤ កាលពីខែមិថុនា ឆ្នាំ២០២២ បន្ទាប់ពីFATF បានសម្រេចលើរបាយការណ៍ជុំទី៩ របស់កម្ពុជានាពេលកន្លងមក

គ្រប់យន្តការពាក់ព័ន្ធទាំងអស់នៅកម្ពុជាបានខិតខំប្រឹងប្រែងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តសកម្មភាពការងារដែលនៅសេសសល់បានកាន់តែល្អ ទោះបីជាក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ

មានការមមារញឹកខ្លាំងលើការបោះឆ្នោត និងការងារដឹកនាំកិច្ចប្រជុំអាស៊ាន ព្រមទាំងការចុះជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។

ផ្អែកតាមរបាយការណ៍បឋមពីធនាគារជាតិនៃកម្ពុជា និងពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សម្ដេចបានមានប្រសាសាសន៍ថា កម្ពុជាបានរៀបចំរបាយការណ៍ជុំទី១០ និងបានដាក់ជូនFATFបានទាន់ពេលវេលា ដោយក្នុងរបាយការណ៍នោះបានរំលេចឱ្យឃើញនូវវឌ្ឍនភាពល្អប្រសើរ ប្រហាក់ប្រហែលនឹងវឌ្ឍនភាពក្នុងរបាយការណ៍ជុំទី៩ ហើយដែលមហាសន្និបាតFATFកាលពីខែតុលា ឆ្នាំ២០២២ថា

កម្ពុជាបានអនុវត្តពេញលេញនូវផែនការសកម្មភាពទាំងអស់ដែលនៅសេសសល់ និងបានសម្រេចឱ្យមានការចុះពិនិត្យផ្ទាល់នៅក្នុងខែមករា ឆ្នាំ២០២៣។សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានបន្តថា

«ការសម្រេចរបស់FATFឱ្យមានការចុះពិនិត្យផ្ទាល់ខាងមុខនេះ ជាឱកាសមាសដ៏ម្រសម្រាប់កម្ពុជា ដើម្បីឈានទៅដកខ្លួនចេញពីបញ្ជីប្រផេះដែលជាគោលដៅចុងក្រោយនៃបេសកកម្មរបស់យើងទាំងអស់គ្នា»។

សម្ដេចបន្តថាការចុះពីនិត្យនេះ គឺជាដំណាក់កាលចុងក្រោយនៅក្នុងក្របខណ្ឌនៃនីតិវិធីរបស់FATFមុននឹងសម្រេចដកកម្ពុជាចេញពីបញ្ជីប្រផេះ។

សម្ដេចបន្ថែមថាដោយសារការដកកម្ពុជាចេញពីបញ្ជីប្រផេះ ជាកិច្ចការដ៏មានសារៈសំខាន់ និងជាអាយុជីវិតរបស់ប្រទេសជាតិ ទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកនយោបាយ

និងដោយសារការចុះធ្វើអធិការកិច្ចនេះគឺជាវិញ្ញាសារថ្មីផង និងស្មុគស្មាញផងសម្រាប់កម្ពុជា ដូច្នេះហើយទើបមានការចាំបាច់ក្នុងការជួបជុំគ្នានៅថ្ងៃនេះ ទាំងក្នុងកម្រិតនយោបាយ ទាំងក្នុងកម្រិតបច្ចេកទេស ដើម្បីរួមគ្នាខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមថ្មីនេះ សំដៅត្រៀមលក្ខណៈបានល្អប្រសើរ សម្រាប់កិច្ចការចុងក្រោយដ៏មានសារៈសំខាន់នេះ។

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម

និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធរបស់គណៈកម្មាធិការទាំងអស់ ដែលបានបំពេញការងារយ៉ាងសកម្មរហូតសម្រេចបានលទ្ធផលជាវិជ្ជមានបន្តបន្ទាប់ ៕

ដកស្រង់ពី៖ កោះសន្តិភាព