បណ្តាញសង្គម

បុណ្យ​សមុទ្រ លើក​ទី​៩ កាន់តែ​ខិតជិត​មកដល់​ហើយ​

ភ្នំពេញ៖ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ រួមសហការជាមួយនឹង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងពាណិជ្ជកម្ម សាលា ខេត្តព្រះសីហនុ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សភាពាណិជ្ជកម្មខេត្តព្រះសីហនុ ក្រសួង-ស្ថាប័នពាក់ព័ន្ធនិងផ្នែកឯកជន

នឹងរៀបចំ ពីធីបុណ្យសមុទ្រ លើកទី៩ ជុំទី៣ ក្រោមប្រធានបទ “ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម” (Bay of Peace, Bay of Hope) ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃសុក្រ ទី០៩ ដល់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២នៅខេត្តព្រះ សីហនុ ក្នុងគោលបំណងអបអរសាទរឆ្នេរសមុទ្រកម្ពុជាជាសមាជិកក្លឹបឆ្នេរ

សមុទ្រដែលស្អាតជាងគេលើសាកលលោក ក៏ដូចជាជំរុញលើកតំលៃនិងផ្សព្វផ្សាយសក្តានុពល ទេសចរណ៍ ពិសេស អេកូទេសចរណ៍នៅតំបន់ឆ្នេរសមុទ្រកម្ពុជា។សកម្មភាព និងព្រឹត្តិការណ៍សំខាន់ៗក្នុងពិធីបុណ្យសមុទ្រឆ្នាំនេះរួមមានបីសំខាន់ៗដូចខាងក្រោម៖

១. ការផ្សាយបន្តផ្ទាល់នូវការសម្ដែងទស្សនីយភាពសិល្បៈ ការប្រគុំតន្ត្រី ដោយមានការចូលរួមពីសំណាក់ ក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិនិងការបាញ់ កាំជ្រួចអបអរសាទរពិធីបុណ្យសមុទ្រ លើកទី៩ ឆ្នាំ២០២២

២. មហោស្រពម្ហូបអាហារខ្មែរ និងអន្តរជាតិ ស្រា និងភេសជ្ជៈ ព្រមទាំងការបង្ហាញផលិតផលទេសចរណ៍ និងគម្រោងអភិវឌ្ឍន៍ទេសចរណ របស់ខេត្តតាមតំបន់ ឆ្នេរនិងការតាំងពិព័រណ៍ផលិតផលកសិទេសចរណ៍ និងផលិតផលក្នុងស្រុក

៣. សកម្មភាពកីឡាលើទឹក និងកីឡាលើឆ្នេរខ្សាច់ និងមានការចូលពីសំណាក់ក្រុមសិល្បករ សិល្បការិនី តារាចំរៀង និងកីឡាករ កីឡាការិនីជាតិ អន្តរជាតិ៕

ដកស្រង់ពី៖ រស្មីកម្ពុជា