បណ្តាញសង្គម

សម្តេច​ពិជ័យ​សេនា ទៀ បា.ញ់ ជួប​ពិភាក្សា​ការ​ងារ​​ទ្វេភាគី ជាមួយរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​សាធា​រណរដ្ឋ​កូរ៉េ

ខេត្តសៀមរាប ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ជួប ពិភាក្សាការងារទ្វេភាគី ជាមួយលោក លី ជុងស៊ុប រដ្ឋមន្ត្រីក្រសួងការពារ ជាតិសាធារណរដ្ឋកូរ៉េក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បូកលើកទី៩ នៅសណ្ឋាគារសុខា ខេត្តសៀមរាប នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងជំនួបនោះ លោក លី ជុងស៊ុប បានថ្លែងអំណរគុណដល់សម្ដេចពិជ័យសេនាដែលបានរៀបចំទទួលគណៈប្រតិភូក្រសួងការពារជាតិកូរ៉េ និងបានកោត សរសើរចំពោះជោគជ័យ និងសមិទ្ធផលដែលសម្រេចបានដោយ សម្ដេចពិជ័យសេនាបានដឹកនាំដោយជោគជ័យនូវកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ។

មានមតិឆ្លើយតបវិញសម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំង ពីរ កម្ពុជា និង សាធារណរដ្ឋកូរ៉េ បានរីកចម្រើនបន្ថែមទៀត ក្រោយពីជម្ងឺរាត ត្បាតកូវីដ-១៩ បានធូរស្រាលឡើងវិញ។

កិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរនៅតែបង្កើនទំនាក់ទំនងបានយ៉ាងល្អប្រសើរ ជាមួយនិងការយោគយល់គ្នាទៅវិញទៅមក ។

សម្តេចពិជ័យសេនា បានបញ្ជាក់ថា ថ្វីត្បិតតែក្រសួងការពារ ជាតិនៃព្រះរាជាណាចក្រកម្ពុជា និង សាធារណដ្ឋកូរ៉េ មិនបានទៅបំពេញទស្សនកិច្ចដោយផ្ទាល់យ៉ាងណាក៏ដោយ ក៏យើងនៅតែបន្តទំនាក់ទំនង និងជួបសន្ទនាគ្នា តាមបញ្តាញសង្គមផ្សេងៗដើម្បីបង្កើនកិច្ចសហប្រតិបត្តិការឲ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀត ។

សម្ដេចពិជ័យសេនា បានថ្លៃងអំណរគុណដល់ក្រសួងការពារជាតិ កូរ៉េដែលបានផ្ដល់អាហារូបករណ៍ ជួយបណ្ដុះបណ្ដាល ខភម ជាបន្តបន្តបន្ទាប់ មានរយៈពេលវែង និងរយៈពេលខ្លី ដែលមកដល់ពេលនេះ មាននាយទាហាន ខេមរភូមិន្ទ ចំនួន ៥៧ នាក់ បានទៅសិក្សានៅប្រទេសកូរ៉េ ។

តាមរយៈជំនួបនោះសម្ដេចពិជ័យសេនាបានស្នើសុំដល់ លោក រដ្ឋមន្ត្រីក្រសួង ការពារជាតិកូរ៉េ ឱ្យជួយជម្រុញបង្កើនចំនួនអាហារូបករណ៍ ដល់កម្ពុជាបន្ថែមទៀត នាឆ្នាំបន្តបន្ទាប់ ។

ដោយឡែកនៅឆ្នាំ ២០២៣ ខាងមុខ ភាគីកម្ពុជា នឹងអញ្ជើញនាយទាហានសាធារណរដ្ឋកូរ៉េចំនួន ២ រូប មកសិក្សាភាសាខ្មែរនៅកម្ពុជាផងដែរ ។

ក្នុងនោះដែរ លោក រដ្ឋមន្ត្រីការពារជាតិកូរ៉េ បានកោតសរសើរ សម្ដេចពិជ័យសេនា ក្នុងនាមជាប្រធានដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បានដឹកនាំកន្លងមកទទួលបានលទ្ធផលជាផ្លែផ្កា ហើយ លោក សង្ឃឹមថា កម្ពុជា នឹង បន្តតួនាទីសំខាន់ៗ បន្ថែមទៀត ក្នុងការអភិវឌ្ឍសហគមន៍អាស៊ាន។

លោកបានសម្ដែងនូវជំនឿជឿជាក់ថា កិច្ចសហប្រតិ ការរវាងសាធារណរដ្ឋកូរ៉េនិងកម្ពុជា នឹងក្លាយទៅជាសសរស្ដម្ភមួយដ៏សំខាន់ដើម្បីជម្រុញបង្កើនសមត្ថភាពនៃកិច្ចសហកកិច្ចសហប្រតិការរក្សាសន្តិភាព ក្រោមឆត្រ័របស់អង្គការសហប្រជាជាតិនៅពេលខាងមុខ។

ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក សាធារណរដ្ឋកូរ៉េបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចសហ ប្រតិបត្តិការ នៅក្នុងក្រុមការងារជំនាញដូចជាក្នុងវិស័យប្រតិបត្តិការរក្សាសន្តិភាព វិស័យសន្តិសុខសមុទ្រ វិស័យសន្តិសុខព័ត៌មានវិទ្យា ក្នុងនោះបានចូលរួមកិច្ចសហប្រតិបត្តការនៅក្នុងតំបន់ថែមទៀត។

ដើម្បីជម្រុញឲ្យកិច្ចសហការនេះកាន់តែឈានទៅមុខបន្ថែមទៀត លោក បានស្នើដល់កម្ពុជា ឱ្យ ជួយសម្របសម្រួលធ្វើយ៉ាងណា អាចមានកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិសាធារណរដ្ឋកូរ៉េ ជាមួយរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅពេលខាងមុខផងដែរ ។

នៅក្នុងឱកាសនោះសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកលី ជុងស៊ុប រដ្ឋមន្ត្រីក្រសួងការពារជាតិសាធារណរដ្ឋកូរ៉េបានចុះហត្ថលេខាអនុសារណៈយោគយល់ស្តីពីប្រតិបត្តិការរក្សាសន្តិភាពអង្គការសហ

ប្រជាជាតិរវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណដ្ឋកូរ៉េ និងផ្ទេរប្រគល់សម្ភារៈគ្រឿងចក្រក្រោមគម្រោងត្រីភាគីអង្គការសហប្រជាជាតិទៀតផង ៕

ដកស្រង់ពី៖ កោះសន្តិភាព