បណ្តាញសង្គម

ព័ត៌មានជាតិស្ថានភាព​ការ​កក់បន្ទប់ស្នាក់នៅ​ក្នុងក្រុងព្រះសីហនុ ក្នុងពិធីបុណ្យសមុទ្រ

មន្រ្តីក្រសួងទេសចរណ៍បានប្រាប់ថា ទោះបីការកក់បន្ទប់ស្នាក់នៅមានចំនួនយ៉ាងច្រើនសម្រាប់ការរៀបចំពិធីបុណ្យសមុទ្រ ក៏មិនខ្វះបន្ទប់សម្រាប់ភ្ញៀវស្នាក់នៅនោះទេ ព្រោះក្នុងក្រុងព្រះសីហនុមានសណ្ឋាគារសរុបប្រមាណ ៨០ ដែលក្នុងនោះមានបន្ទប់ស្នាក់នៅសរុប ៩០០០បន្ទប់ ដែលអាចធានាដល់ការស្នាក់នៅរបស់ភ្ញៀវទេសចរមិនឱ្យខ្វះឡើយ។

បើតាមការអះអាងរបស់លោក គឹម សេរីរដ្ឋ ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅនិងម្ហូបអាហារក្រសួងទេសចរណ៍ គិតមកដល់ពេលនេះសេវាកម្មស្នាក់នៅក្នុងក្រុងព្រះសីហនុ

មានភ្ញៀវទេសចរកក់យ៉ាងច្រើនតាមសណ្ឋាគារធំៗ បឹងកាឡូ ការកក់តង់ស្នាក់នៅ រួមទាំងកន្លែងផ្សេងៗ។

លោក គឹម សេរីរដ្ឋ បានឲ្យដឹងថា នៅមិនទាន់ឈានដល់ការខ្វះបន្ទប់សម្រាប់ភ្ញៀវស្នាក់នៅនោះទេ គ្រាន់តែការកក់បន្ទប់ជិតពេញ ១០០%។

លោកបន្តថា ការស្នាក់នៅរបស់ភ្ញៀវទេសចរនៅក្នុងឱកាសបុណ្យសមុទ្រដែលប្រព្រឹត្តទៅចំនួន ៦ថ្ងៃ ពីថ្ងៃទី៩-១៤ ខែឆ្នូ ឆ្នាំ២០២២នេះ

គឺមិនអាចខ្វះបានឡើយ ម្យ៉ាងភ្ញៀវអាចមានជម្រើសក្នុងការស្នាក់នៅផ្សេងៗទៀតដូចជា ការបោះតង់ និងកន្លែងស្នាក់នៅមួយចំនួនទៀត។លោក តាំង សុចិត្រគ្រឹស្នា

ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឱ្យដឹងដែរថា ទោះបន្ទប់នៅជាប់ផ្លូវធំៗស្ទើរតែពេញអស់ ដោយគេទុក ៤-៥បន្ទប់សម្រាប់ដល់ថ្ងៃបុណ្យ ប៉ុន្តែនៅមាននៅតាមផ្លូវចូលក្នុងៗទៀត ដែលភ្ញៀវអាចកក់និងចូលស្នាក់នៅបាន»៕

ដកស្រង់ពី៖ កម្ពុជាថ្មី