បណ្តាញសង្គម

សម្ដេច ទៀ បាញ់ ផ្លាស់ប្ដូរឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មកជានាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំរាយ) និងឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មកជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង

(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានចេញប្រកាសផ្លាស់ប្ដូរមុខតំណែង លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ

ពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង មកជានាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំរាយ) និងលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ពីនាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំរាយ) ទៅជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងវិញ។

នេះបើតាមប្រកាសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។

ដកស្រង់ពី៖ Fresh News