បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន ជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងថ្ងៃខួបកំណើត

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី ១៥ ខែ ធ្នូ ២០២២ បានជូនពរខួបកំណើតដល់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ដែលមានខ្លឹមសារថា៖«ប្រពន្ធសំឡាញ់ថ្ងៃ១៥ធ្នូនេះជាថ្ងៃកំណើតអូនក្នុងពេលបងជាប្តីជាប់បំពេញការងារនៅក្រៅប្រទេ ស។

សង្ឃឹមថាកូនៗនិងចៅៗនឹងទៅបាយល្ងាចកំដរអូនដែលក្នុងពេលម៉ោងនោះបងកំពុងស្ថិតនៅអាកាស។សល់តែ២១ថ្ងៃទៀតប៉ុណ្ណោះនឹងដល់ខួបលើក ៤៧នៃថ្ងៃរៀបការរយើង(៥មករា១៩៧៦-៥មករា២០២៣ )

ដែលពេលនោះយើងនៅក្មេងៗដែលខុសជាមួយពេលនេះយើងមានចៅរហូត ២២នាក់ ។

សូមជូន ពរលោកយាយប្រពន្ធពីចម្ងាយ ៕

ដកស្រង់ពី៖ រស្មីកម្ពុជា